ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងព័ត៌មាន បានរៀបចំដាក់អោយដំណើរការច្រកចេញចូលតែមួយ កាល ពីទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានមន្រ្តីមកពីអគ្គនាយកដ្ឋានទាំង ៥ ប្រចាំការដើម្បីទទួលឯកសារ និងផ្តល់សេវាសាធារណៈ។ ក្រសួងព័ត៌មាន បានកំណត់ទីតាំងជាក់លាក់នៅខាងមុខអគារទីស្តីការក្រសួងព័ត៌មាន និងមានមន្ត្រីប្រចាំការនៅច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។ តាមរយៈ ប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន គឺក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រចអនុញ្ញាតឲ្យក្រសួងព័ត៌មាន អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បីជាគុណប្រយោជន៍ ថវិកាជាតិ។ កម្រងសេវាសាធារណៈនេះ មានបញ្ជាក់លម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយនឹងប្រកាសរួមនេះ។ ក្រសួងព័ត៌មាន ត្រូវបិទផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវា នូវស្តង់ដារសេវា ក្នុងនោះរួមមាន ៖ តារាងតម្លៃ ទម្រង់ឯកសារ និងនីតិវិធីសម្រាប់ការផ្តល់សេវា ពាក់ព័ន្ធនឹងការប្រមូលចំណូលខាងលើនេះ។ ក្រសួងព័ត៌មាន ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្ដឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជា ពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវ […]