• Tue. Nov 29th, 2022

Latest Post

អបអរសារទរ!លោកឧត្តមសេនីយ៍ទោ បណ្ឌិត តេង ប៊ុនថុន ទទួលប័ណ្ណសរសើរសម្ដេចក្រឡាហោម ស ខេង តំណាងជនជាតិដើមភាគតិចកួយម្នាក់ជាស្រ្តី នៅភូមិងន ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នទៅតាមបណ្ដឹងរបស់ក្រុមហ៊ុនដំណាំកៅស៊ូ សមុ្បត្តិ ផ្លេធីណឹម ក្រុមរថយន្តដឹកទំនិញថា: លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹងប្រើឈ្មោះ លោក មុឹង យូឡេង ប្រធានមន្ទីសាធារណការខេត្ត កណ្តាលដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន! ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ ភ្នាល់​លុយ​រាប់​សិប​លាន​ក្នុង​មួយ​ថ្ងៃៗ​ ព្រោះ​អាង​ក្បែរ​ផ្ទះ​ លោក​ ហាក់​ គួយ​ ចៅ​សង្កាត់​ពងទឹក​ ! លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរីមិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយ 23/05/2022!

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា

ភ្នំពេញ ៖បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតរួចហើយនោះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។ នៅក្នុងជំនួបនេះ លោកជំទាវបានសម្តែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ថាកម្ពុជាយើងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ លោកជំទាវបានមានប្រសាសន៍បន្ថែមថាទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជាយើង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះលោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានមោទនភាពណាស់ចំពោះកម្ពុជា…

នៅស្នាក់ការបក្សស្រុកតំបែរ រៀបចំប្រារព្វមីទ្ទូមហាជនអបអរសាទរខួបអនុស្សាវរីយ៍៤១(២ធ្នូ១៩៧៨-២ធ្នូ២០១៩)ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឃន៌មាតុភូមិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន

ត្បូងឃ្មុំ ៖នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការបក្សស្រុកតំបែរ បានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ…

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ សម្ដេចតេជោនាយករដ្ធមន្ដ្រី ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ…

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងសហការី បានធ្វើដំណើរដោយទូកម៉ាសុីមកកាន់ស្នាក់ការអធិការដ្ធាន ជលផលមេគងដើម្បីមកពិនិត្យការចិញ្ចើមត្រីក្នុងបែបរបស់ ប្រជានេសាទចំនួន២១គ្រួសារស្ថិតនៅក្រុងកំពង់ចាម

កំពង់ចាម ៖ ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិការដ្ឋានជលផលមេគង្គដើម្បីមកពិនិត្យការចិញ្ចឹមត្រីក្នុងបែររបស់ប្រជានេសាទចំនួន ២១ គ្រួសារស្ថិតនៅក្រុងកំពង់ចាមដែរ។ ម្ចាស់បែរបានឲ្យដឹងថា ជាទូទៅពួកគាត់ ចិញ្ចឹមត្រីក្នុងបែរតែប្រភេទត្រីមានតម្លៃខ្ពស់ ហើយប្រមូលផលនៅរដូវបិទនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើទឹកចិត្តឲ្យប្រជានេសាទក្នុងតំបន់នេះបង្កើនការចិញ្ចឹមដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្សប្រភេទត្រីជិតផុតពូជ និងត្រូវសហការឲ្យបានល្អជាមួយរដ្ឋបាលជលផលក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម ធានាបានបរិមាណ និងគុណភាព និងជាពិសេសរក្សាភាតរបរិស្ថានឲ្យបានល្អប្រសើរ ចៀសវាងបញ្ហាបង្កភាពក្រខ្វក់នៃទឹកទន្លេដែលសាធារណជនប្រើប្រាស់។

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញរាជបណ្ដិតសភាវិទ្យាសាស្ដ្រកសិកម្ម នៃសាធារណៈរដ្ធប្រជាមានិតចិនដឹកនាំដោយលោកស្រីWang Chuxia

ភ្នំពេញ ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីការបង្កើតកិច្ចសហ ប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ…