នៅព្រឹកថ្ងៃពុធ ១២កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ សុខ ចន្ធីរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

នៅព្រឹកថ្ងៃពុធ ១២កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ សុខ ចន្ធីរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដាំរាំ បានដឹកនាំសហការរី នាំយកអំណោយ​ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ជំនន់ទឹកភ្លៀង​ ក្នុងឃុំបាយដាំរាំ ស្រុកណន់ ខេត្តបាត់ដំបង។

ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ និងឃុំបាយដាំរាំ លោកជំទាវ សុខ ចន្ធីរ៉ា បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ចំពោះសុខទុក្ខបងប្អូននៅក្នុងគ្រារងគ្រោះនេះ។

លោកជំទាវក៏បានមានប្រសាសន៍អំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវបន្តប្រកាន់ខ្ជាប់អនាម័យក្នុងការរស់នៅ ជាពិសេសនៅពេលទឹកបានស្រកចុះទៅវិញនេះ និងត្រូវចាប់ផ្ដើមការងារបង្កបង្កើនផលឡើងវិញ ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងគ្រួសារ និងកុំភ្លេចបន្តប្រកាន់គោលការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីបញ្ចៀសការឆ្លងចូលសហគមន៍។

ពិធីផ្ដល់អំណោយនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាបាយដាំរាំ។ ប្រជាពលរដ្ឋរងគ្រោះដែលទទួលអំណោយមានសរុបចំនួន២៨៣គ្រួសារ អញ្ចើញមកពីភូមិស្ដៅ, ភូមិតាស៊ង, ភូមិបាយដាំរាំ, និងភូមិក្រឡាពាស ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករ ត្រីខ មី ព្រមទាំងថវិកាមួយចំនួនទៀត៕