ខេត្តកំពង់ចាម÷មានទីតាំងល្បែងសុីសង(បាញ់អាប៉ោង)កំពុងបើកភ្នាល់លេងខុសច្បាប់មួយកន្លែងស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម អាជ្ញាធរមានសមត្ថកិច្ចមើលមិនឃើញឬមួយត្រូវថ្នាំសណ្តំ ទើបមិនហ៊ានធ្វើការបង្ក្រាប?

មានល្បែងស៊ីសងកុំពុងបើកភ្នាល់លេងខុសច្បាប់មួយកន្លែងនៅស្រុកបាធាយ បានយ៉ាងអនាធិបតេយ្យ

ខេត្តកំពង់ចាម÷មានទីតាំងល្បែងសុីសង(បាញ់អាប៉ោង)កំពុងបើកភ្នាល់លេងខុសច្បាប់មួយកន្លែងស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម អាជ្ញាធរមានសមត្ថកិច្ចមើលមិនឃើញឬមួយត្រូវថ្នាំសណ្តំ ទើបមិនហ៊ានធ្វើការបង្ក្រាប។

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានប្រាប់អង្គភាពអ្នកសារព័ត៌មានតាព្រហ្មឲ្យដឹង ថា÷នៅក្នុងភូមិចុង ឃុំសំបូរកំពុងបើកល្បែងស៊ីសង(បាញ់អាប៉ោង) ភ្នាល់លេងខុសច្បាប់បានយ៉ាងរលូនមិនដែលមានឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលមូលដ្ឋានចុះមកសួរនាំហើយធ្វើការបង្ក្រាបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពម្តងណានោះឡើយ។

បងប្អូនពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ច ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវឲ្យទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងបើកលេងបានយ៉ាងរលូនឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកបាធាយ មួយចំនួនបានទទួលផលប្រយោជន៍យ៉ាងច្រើនពី ម្ចាស់ល្បែងស៊ីសងមួយនេះហើយមើលទៅបានជាបើកលេងបានយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃចឹង។

ហើយសព្វថ្ងៃនេះកំពុងធ្វើឲ្យបងប្អូនពលរដ្ឋព្រួយបារម្ភកើតនៅអំពើចោរកម្មឬមួយបទល្មើសផ្សេងទៀតគួរឲ្យភ័យខ្លាចដូចជាចោរលួចចោរឆក់និងប្លន់ក៏ដោយសារតែកើតចេញល្បែងសុីសងភ្នាល់លេងខុសច្បាប់ទាំងអស់នេះជាដើម។

ដូច្នេះហើយពលរដ្ឋនាំគ្នាសូមសំណូមពរមកដល់ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម គូរតែមានវិធានការចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យកន្លែងទីតាំងបើកល្បែងស៊ីសងភ្នាល់លេងខុសច្បាប់ស្ថិតនៅភូមិខាងលើនេះដើម្បីធ្វើការបង្ក្រាបឲ្យខានតែបាន៕