
ភ្នំពេញ ៖សកម្មភាពទិញអចលនទ្រព្យដូចជា ដីធ្លី ផ្ទះ និងខុនដូ បានកើនឡើងគួរឲ្យកត់សម្គាល់ ហើយមានក្រុមហ៊ុនមួយចំនួនជួបបញ្ហាផ្សេងៗ
ភ្នំពេញ ៖សកម្មភាពទិញអចលនទ្រព្យដូចជា ដីធ្លី ផ្ទះ និងខុនដូ បានកើនឡើងគួរឲ្យកត់សម្គាល់ ហើយមានក្រុមហ៊ុនមួយចំនួនជួបបញ្ហាផ្សេងៗ
ក្នុងហានិភ័យទាំងនោះរួមមាន ហានិភ័យអ្នកអភិវឌ្ឍន៍ ហានិភ័យភ្នាក់ងារលក់ ហានិភ័យម្ចាស់គំរោង ចំណុចទាំងនេះ គឺជាក្ដីកង្វល់មួយ នៅពេលអ្នករកស៊ីវិស័យអចលនទ្រព្យជួបប្រទះហានិភ័យដែលធ្វើឲ្យមានការធ្លាក់ចុះវិស័យអចលនទ្រព្យភាគច្រើន។
តើហានិភ័យឣ្វីខ្លះដែលកើតមានចំពោះម្ចាស់គំរោង ឬឣ្នកឣភិវឌ្ឍន៍ និងភ្នាក់ងារលក់ឣចលនទ្រព្យ?
តើសិក្ខាកាមដែលចូលរួមយល់ដឹងនិងទទួលអត្ថប្រយោជន៍អ្វីខ្លះបន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះ?
ដោយសារមានសំណូមពរ និងតម្រូវការចាំបាច់ជាច្រើនទៅលើចំណេះដឹងវិស័យអចលនទ្រព្យ ការិយាល័យមេធាវី BT បានរៀបចំបើកវគ្គបណ្ដុះបណ្តាលស្ដីពីហានិភ័យផ្លូវច្បាប់ក្នុងវិស័យអចលនទ្រព្យវគ្គ ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ខាងមុខ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២០ រយៈពេល១ថ្ងៃពេញគឺវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង៥:០០ល្ងាច ទីតាំង ការិយាល័យមេធាវី ប៊ីធី គោលបំណងនៃវគ្គនេះគឺ ចង់ឃើញសិក្ខាកាមដែលចូលរួមទទួលបានចំណេះដឹងអំពីផ្លូវច្បាប់លើវិស័យ អចលនទ្រព្យ ហានិភ័យម្ចាស់គំរោង ឬ អ្នកអភិវឌ្ឍន៍ ហានិភ័យភ្នាក់ងារលក់។
បើយោងតាមប្រសាសន៍បស់លោកមេធាវី ជុំ សុគង់ ជាប្រធានការិយាល័យមេធាវី ប៊ីធីបានអោយដឹងថាសិក្ខាកាមចូលយល់ដឹងពីវិធីសាស្រ្តក្នុងការរកស៊ី,ហានិភ័យ និង ការកសាងប្រព័ន្ធច្បាប់ផ្សេងៗអោយកាន់រឹងមាំ ដែលអ្នកចូលរួមនិងទទួលបានចំណេះដឹងដូចជា ៖
- ហានិភ័យផ្លូវច្បាប់ក្នុងវិស័យអចលនទ្រព្យ
- ប្រព័ន្ធច្បាប់ក្នុងវិស័យអចលនទ្រព្យ
- ហានិភ័យម្ចាស់ដីលក់/ទិញ ហានិភ័យម្ចាស់គំរោង
- ហានិភ័យអ្នកវិនិយោគ និង ដៃគូរប្រកួតប្រជែង
- ដឹងអំពីហានិភ័យ,ដំណោះស្រាយ និង វិធីការពារ
-ទទូលបានកិច្ចសន្យាចូលហ៊ុនិងកិច្ចសន្យាកម្រៃជើងសារ - បានចោទសួសំនួរផ្ទាល់ខ្លួន,សំនួរហានិភ័យផ្សេងៗ
- បង្កើនការទំនាក់ទំនងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក
ជាងនេះផងដែរ សិក្ខាកាមក៍ទទួលបានលិខិតបញ្ជាក់ការឆ្លងកាត់វគ្គនេះផងដែរ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០កន្លងទៅ ការិយាល័យមេធាវី BT បានរៀបចំបើកវគ្គបណ្ដុះបណ្តាលស្ដីពីហានិភ័យផ្លូវច្បាប់ក្នុងវិស័យអចលនទ្រព្យវគ្គ ដែលមានក្រុមហ៊ុនអចលនទ្រព្យចូលរួមប្រមាណជិត៣០ក្រុមហ៊ុន៕