ខេត្តព្រៃវែង)៖ កម្លាំងអាវុធស្រុកពាមរក៍សហការជាមួយអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនមុខសញ្គាជួញដូរគ្រឿងញៀន០២នាក់ប្តីប្រពន្ធនឹងបានដកហូតថ្នាំញៀន៣៨៧កញ្ចប់

ខេត្តព្រៃវែង)៖ កម្លាំងអាវុធស្រុកពាមរក៍សហការជាមួយអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនមុខសញ្គាជួញដូរគ្រឿងញៀន០២នាក់ប្តីប្រពន្ធនឹងបានដកហូតថ្នាំញៀន៣៨៧កញ្ចប់
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២ ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
តាមលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ខេត្ត បានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នឹងមានការសម្របសម្រួលនីតិវិធីពីលោក ទុង រតនា ព្រះរាជអាជ្ញារងខេត្ត។
ជនសង្ស័យដែលឃាត់ខ្លួនចំនួន០២នាក់៖
១•ឈ្មោះ​​ ស៊ូ សាលី ភេទប្រុស​ អាយុ​៣១ឆ្នាំ​ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ នៅ​ភូមិ​ស្ទឹងស្លូត ឃុំ​អ្នកលឿងស្រុក​ពាមរក៏ ខេត្តព្រៃវែង​។ ២•ឈ្មោះ ទូច ណាវី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ នៅ​ភូមិ​ស្ទឹងស្លូតឃុំ​អ្នកលឿងស្រុក​ពាមរក៏ ខេត្តព្រៃវែង។
បន្ទាប់ពីឃាត់ខ្លួនដកហូតវត្ថុតាង៖ម្សៅក្រាមពណ៌ ស ៣៨៧កញ្ចប់ទម្ងន់១៦៦.៦៥ក្រាម.ម៉ូតូ ០១គ្រឿង ទូរសព្ទ័ដ០៤គ្រឿង(ខូច០៣)ឧបករណ៏ជក់ថ្នាំញៀនមួយសម្រាប់ និងថង់សម្រាប់ចែកថ្នាំមួយចំនួន។
ជនសង្ស័យរួមនឹងវត្ថុតាងឃាត់ខ្លួននៅអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕