កណ្តាល : នៅព្រឹកថ្ងៃអង្គារ​ ១២កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី២៩ ខែ​កញ្ញា គ.ស.​ ២០២០ វេលាម៉ោង៨ និង៣០នាទី នៅវត្តព្រះឥន្ទសាមគ្គីធម៌​ ស្ថិតនៅភូមិត្រពាំងក្រពេី​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល

កិច្ចប្រជុំរៀបចំផែនការការពារ ព្រះរាជសុវត្ថិភាព ថ្វាយព្រះរាជដំណើរយាងរបស់ ព្រះមហាក្សត្រ

កណ្តាល : នៅព្រឹកថ្ងៃអង្គារ​ ១២កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី២៩ ខែ​កញ្ញា គ.ស.​ ២០២០ វេលាម៉ោង៨ និង៣០នាទី នៅវត្តព្រះឥន្ទសាមគ្គីធម៌​ ស្ថិតនៅភូមិត្រពាំងក្រពេី​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល

បានដឹកនាំកម្លាំងក្រោមឱវាទ​ ចូលរួមកិច្ចប្រជុំរៀបចំផែនការការពារព្រះរាជសុវត្ថិភាពថ្វាយព្រះករុណាជាអម្ចាស់ជីវិតលេីត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា

ដែលព្រះអង្គស្តេចនឹងយាងក្នុងពិធីសម្ភោធប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ​ បួរ​ គ្រី-ព្រះករុណាព្រះមហាក្សត្រ​ សីហមុនី​​ ស្ថិតនៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌​ ។

កិច្ចប្រជុំនេះ​ ដឹកនាំដោយ​ ឯកឧត្ដម​ ទូច​ ណារ៉ុថ​ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញ​ ស្នងការរង​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ ការិយាល័យជំនាញ​ខេត្ត អាជ្ញាធរដែនដី​ អធិការ​ អធិការរង​ និងកម្លាំងក្រោមបង្គាប់។