ជាក់ស្ដែង! ល្បែងឆ្នោតកន្ទុយលេខវៀតណាមនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល គឺបានដាក់កូនកញ្ច្រែងដើរកត់ឆ្នោតទាំងពីរភូមិឡើង ប្រសេកប្រសាច ជាពិសេសនៅក្នុងផ្សារព្រែកតាមាក់ តែម្ដងតើលោកអធិការគិតយ៉ាងមិចវិញ?

ជាក់ស្ដែង! ល្បែងឆ្នោតកន្ទុយលេខវៀតណាមនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល គឺបានដាក់កូនកញ្ច្រែងដើរកត់ឆ្នោតទាំងពីរភូមិឡើង ប្រសេកសាច ជាពិសេសនៅក្នុងផ្សារព្រែកតាមាក់ តែម្ដង។

ដោយមេឆ្នោតធំៗដាក់ពង្រាយកូនកញ្ច្រែង អោយដើរកត់ឆ្នោត បង្វក់ស្មារតីប្រជាពលរដ្ឋ នាំគ្នាលេងឆ្នោតផ្សងសំណាង។


តាមរយៈការសម្រាកពេលយប់ ព្រឹកឡើងកាត់សព្វកាត់សុបិន្ត ។
ចេញជាលេខកត់ឆ្នោត ដោយនាំគ្នាចាំផ្ទៀងវិទ្យុពីវៀតណាម រាល់ម៉ោង៤ល្ងាច ដូចគេថា៖(ថ្ងៃស្ដាយលេខ ល្ងាចស្តាយលុយ?)។

សេចក្ដីរាយការណ៍ថា៖ សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ចនឹងអាជ្ញាធរ ឃុំ ស្រុក មិនហ៊ានបង្ក្រាបនោះទេ!(ទំនងជាប់ពាក់ព័ន្ធ?)សង្ស័យថា! ជាឆ្នាំងបាយ ទេដឹង ?។

ពលរដ្ឋបានឱ្យដឹងថា៖ មេកញ្ច្រែង និងមេឆ្នោតកន្ទុយលេខវៀតណាមដុះស្លែរធំៗ នៅម្តុំផ្សារព្រែកតាមាក់ស្ថិតក្នុងភូមិក្នុង,ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មានដូចជា មីងថាច ស្រីខួច ចែលាភ ពូចេង មីងរាំង ពូឈាង និងលោកខេម៉ារិន។

ដែលបាននឹងកំពុងទទួលការភ្នាល់ និងពង្រាយកូនកញ្ច្រែង ពាសពេញស្រុកខ្សាច់កណ្ដាលតែម្ដង។ ដោយគេតម្រូវឱ្យដើរកត់ឆ្នោតឲ្យពួកគេ ជារៀងរាលថ្ងៃ បានដោយរលូន មិនឃេីញអាជ្ញាធរ ឬសមត្ថកិច្ចណាបង្រ្កាបនោះទេ។

ទន្ទឹមនិងនោះ ក៏មានវង់បៀរអាប៉ោងជាច្រេីន កន្លែង ដែលកំពុងតែបង្វក់អ្នកស្រុក អោយញៀននឹងការលេងល្បែងភ្នាល់ចាក់លុយ។
រហូតអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និង អំពើឆក់ប្លន់ផងដែរ។

តើឯណាទៅ លក្ខណៈភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច នៅស្រុកខ្សាច់កណ្តាល ? ។

ពាក់ព័ន្ធករណីល្បែងសុីសងខាងលើ លោកវរ:សេនេយ៍ឯក ម៉ែន
សុខឃឿន អធិការនគបាលស្រុកខ្សាច់កណ្ដាល បានប្រាប់ ម្ចាស់ទន្លេមេគង្គ នៅល្ងាចថ្ងៃទី០៨,០៨,២០២០
តាមWhatsAppឲ្យដឹងថា៖ លោកទើបដឹងថា មានល្បែងឆ្នោតកត់កន្ទុយលេខនឹងទេ!,,,? ចាំលោកចាត់ការតាមផ្លូវច្បាប់។

ទោះជាយ៉ាងណាក្ដី!មជ្ឈដ្ឋាននានា ទាមទារឱ្យសមត្ថកិច្ចនឹងអាជ្ញាធរស្រុកខ្សាច់កណ្ដាល ជាពិសេសគឺលោក ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ សូមមានវិធានការបង្ក្រាប ល្បែងស៊ីសងនៅស្រុកខ្សាច់កណ្តាល ឱ្យមានប្រសិទ្ធភាពផងចោះព្រោះថា៖ (អ្នកលេងល្បែងឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា បើចាញ់ច្រើនការណាអ្វីៗ ក៍ហ៊ានធ្វើ អាចកើតជាអំពើលួចប្លន់អសន្និសុខក្នុងមូលដ្ឋាន៕