កាសុីណូ យីហោ សុខគឹមម៉េង នៅច្រករបៀងតន់ហន់ កំពុងសប្បាយចិត្តនិងការបេីកដំណេីរការវិញយ៉ាងរំភេីយ ក្រោយពីលោក សុខចាយ ជាម្ចាស់កាសុីណូ បានផ្ទេរភាគហ៊ុន អោយទៅ ឈ្មោះធី គ្រប់គ្រងជំនួស បង្កប់ទៅដោយល្បែងសុីសងខុសច្បាប់ ដោយមិនគោរពបទបញ្ជា របស់សម្តេច ក្រទ្បាហោម ស ខេង ប្រកាសអោយបិត ក្នុងពេលសម័យ កូវីដ…?

កាសុីណូ យីហោ សុខគឹមម៉េង នៅច្រករបៀងតន់ហន់ កំពុងសប្បាយចិត្តនិងការបេីកដំណេីរការវិញយ៉ាងរំភេីយ ក្រោយពីលោក សុខចាយ ជាម្ចាស់កាសុីណូ បានផ្ទេរភាគហ៊ុន អោយទៅ ឈ្មោះធី គ្រប់គ្រងជំនួស បង្កប់ទៅដោយល្បែងសុីសងខុសច្បាប់ ដោយមិនគោរពបទបញ្ជា របស់សម្តេច ក្រទ្បាហោម ស ខេង ប្រកាសអោយបិត ក្នុងពេលសម័យ កូវីដ…?

កំពត. ស្របពេលសម័យ កូវីដ១៩ កំពុងតែរីករាលដាលខ្លាំង ប្រសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្តេច ក្រទ្បាហោម ស ខេង បានប្រកាសថា ហាមជួយជុំគ្នាមួយរយ:សិន តែផ្ទុយទៅវិញ កាសីុណូមួយនេះ ដែលមាន ផ្លាក យីហោ សុខ គឹមម៉េង នៅព្រុំដែន ច្រករបៀងតន់ហន់ ដែលបច្ចុប្បន្នកំពុងតែសប្បាយចិត្តនិងការបេីកដំណេីរការលេងវិញយ៉ាងរំភេីយទៅវិញ ក្រោយពីលោក សុខ គឹមម៉េង ហៅ សុខចាយ ជាម្ចាស់កាសុីណូ បានផ្ទេរភាគហ៊ុន អោយទៅ ឈ្មោះធី ជាអ្នកគ្រប់គ្រងជំនួស លោក សុខ គឹមម៉េង ហៅសុខចាយ បង្កប់ទៅដោយល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបានអាងខ្នងនៅពីក្រោយ អ្នកមានអំណាច មកកាងអោយខ្លួន ដោយមិនគោរពបទបញ្ជាថ្នាក់ដឹកនាំ របស់សម្តេច ក្រទ្បាហោម ស ខេង បានប្រកាសអោយបិត ក្នុងពេលសម័យ កូវីដ១៩ កំពុងតែរីករាយដាលខ្លាំងផងនោះ…?

ប្រជាពលរដ្ឋបាន សង្កេតឃីេញថា ទីតាំងកាស៊ីណូ ស្ថិត នៅក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ថ្មីៗ បានឃេីញថា បច្ចុប្បន្នរៀងមានការបេីកលេង ជារៀងរាល់ថ្ងៃ សម្បូរទៅជនជាតិខ្មែរ ភាគច្រេីន និងបរទេសដែល ញៀននិងល្បែងសុីសងនោះ បានជិះសុទ្ធតែរថយន្តសេរី ទំនេីបៗ ចេញចូល មកលេងជាហូរហែរ ក្នុងកាសសុីណូមួយនេះ ដែលមាន យីហោ សុខ គឹមម៉េង យ៉ាងគក្រឹកគក្រេង ដោយមិនភ័យខ្លាច ពីចំណាត់ការពីដឹកនាំទ្បេីយ។

គួរបញ្ជាក់ផងដែរថា គ្រួសាពលរដ្ឋរងគ្រោះ ដែលងប់និងល្បែងសុីសងមកលេង ដាច់បាយដាច់ទឹក បានសំណូមពរ ទៅដល់ថ្នាក់ដឹកនាំ អាជ្ញាធរពាក់ពន្ធ័ ជាពិសេស ឯកឧត្តម ជាវតាវ អភិបាលនៃគណ:អភិបាលខេត្តកំពត និង ឯកឧត្តម ស្នងការខេត្ត សូមលោក មេត្តាចាត់ការ និងចុះពិនិត្យមើលអោយដល់ទីតាំងជាក់ស្តែងផងថាតេី ម្ចាស់កាសុីណូ ដែលមាន យីហោ សុខគឹមម៉េង ឈ្មោះ ហៅក្រៅ សុខចាយ
តែបានគោរព តាមការនែនាំ បទបញ្ជា របស់ សម្តេច ក្រទ្បាហោម ស ខេង ដែរឬទេ…៕