ស្រុកកៀនស្វាយ:នៅថ្ងៃសៅរ៍ ១៣រោច ខែកក្តដា ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៨.៧.២០២០ វេលាម៉ោង ២១ និង ៣៥នាទី មានចំណុចកើតហេតុ ៖ ភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ស្រុកកៀនស្វាយ:នៅថ្ងៃសៅរ៍ ១៣រោច ខែកក្តដា ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៨.៧.២០២០ វេលាម៉ោង ២១ និង ៣៥នាទី
មានចំណុចកើតហេតុ ៖ ភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ ៖(០១នាក់)
ឈ្មោះ ស្រី សុខឿន ភេទស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ម្តាយបង្កើត)។

ជនសង្សយ័ : ០១នាក់ ប្រុស (ឃាត់ខ្លួន)
.ឈ្មោះ វ៉ាន់ តុលា ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មានលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សម្ភារៈខូចខាត ៖ រួមមាន
១/ ចាន មួយចំនួន
២/ ឆ្នាំងបាយអគ្គីសនី ចំនួន ០១
៣/ អង្ករ ប្រមាណកន្លះប៉ាវ

សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃខែឆ្នាំនិងម៉ោងខាងលើឈ្មោះ ស្រី សុខឿន ភេទស្រី ដែលត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យបានឃើញកូនប្រុសរបស់ខ្លួនឈ្មោះ វ៉ាន់ តុលា កំពុងផឹកស្រាម្នាក់ឯង នៅក្រោមផ្ទះម្តាយ ឃើញបែបនេះបានដើរទៅវត្តកោះប្រាស់ចាស់ ដើម្បីសុំស្នាក់នៅវត្តមួយយប់ ជៀសវាង កូនគាត់ផឹកស្រាស្រវឹងរករឿងគាត់និងធ្វើបាបគាត់ ក្រោយមក ឈ្មោះ វ៉ាន់ តុលា ពេលស្រវឹងស្រារកម្តាយខ្លួនមិនឃើញ ក៏បានរករឿងជេរបញ្ចោរអ្នកជិតខាង និងបានទៅរករឿង អ៊ុំស្រីឈ្មោះ ស្រី ថាញ់ ភេទស្រី អាយុ ៥៦ឆ្នាំ មានលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ដែលកំពុងតែមានជំងឺ ហើយច្រានបណ្តាលអោយដួលផ្កាប់មុខទៅលើដី ។

ពេលឈ្លោះជាមួយអ៊ុំស្រីរួចហើយ បានមកផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរួមមានចាន ,ឆ្នាំងបាយអគ្គិសនី ,អង្ករ, គ្រែ និងបានដុតផ្ទះខ្លួនថែមទៀតផង តែដោយសារអ្នកជិតខាងឃើញទាន់ ក៏បាននាំគ្នាពន្លត់ភ្លើងទាន់ពេលវេលា បន្ទាប់មកឈ្មោះ វ៉ាន់ តុលា ភេទប្រុស ដឹងថាម្តាយទៅដេកនៅវត្តកោះប្រាក់ចាស់ ខ្លួនបានទៅតាមរករឿងម្តាយដល់វត្តទៀត និងបានស្រែកឡូឡារករឿងព្រះសង្ឃពេញវត្តថែមទៀតផង ។

ដោយមានការមិនពេញចិត្តប្រជាពលរដ្ឋក៏បាននាំគ្នាសហការណ៍ជាមួយមេភូមិ និង ប្រជាការពារ ចាប់ឈ្មោះ វ៉ាន់ តុលា ភេទប្រុស យកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំ និងអនុវត្តតាមនិតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វ៉ាន់ តុលា ភេទប្រុស បានសារភាពថាខ្លួនពិតជាបានប្រើអំពើហឹង្សារ និង បំផ្លិតបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះរបស់ជនរងគ្រោះដែលជាម្តាយពិតប្រាកដមែន រួចជនសង្សយ័បានបញ្ជូនមកកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តរនិតិវិធី ។