ប៉ូលីសប៉ុស្តិ៍ភូមិធំសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ប៉ូលីសប៉ុស្តិ៍ភូមិធំសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្តាលៈ
ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១៦.៤៥នាទីនៅត្រង់ចំណុច ភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។


ជនសង្ស័យមានគ្នា ០២នាក់ប្រុស
១/ ឈ្មោះចាន់សុភា ភេទប្រុសអាយុ៣៧ ឆ្នាំ(ខ្មែរ)មុខរបរមិនពិតប្រាកដមានទីលំនៅភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល (ឃាត់ខ្លួន)។


២/ ឈ្មោះ កែវ វណ្ណះ ភេទប្រុសអាយុ៣៨ ឆ្នាំ(ខ្មែរ)មុខរបរមានទីលំនៅភូមិស្ទឹងជ្រៅសង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្ដាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន:
១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០៩ កញ្ចប់ក្នុងនោះធំ ០១កញ្ចប់តូច ០៨កញ្ចប់
២/- សម្ភារះសំរាប់វេចខ្ចប់មួយចំនួន។

បើតាមសមត្ថកិច្ចបានឲ្យដងថាៈ
នៅមុនពេលកើតហេតុនិងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំបានសហការជាមួយ កំលាំងផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀនស្រុកកៀនស្វាយបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋល្អថា ឈ្មោះចាន់ សុភា ហៅគួកភេទប្រុស កំពុងប្រើប្រាស់ថ្នាំញៀននិងវេចខ្ចប់ថ្នាំញៀននៅក្នុងផ្ទះ ពេលទទួលបានដំណឹងភ្លាមៗកំលាំងនគរបាលប៉ុស្តិ៍និង កំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានចុះទៅដល់កន្លែងភ្លាម

ក៏រាយការណ៍ជូនលោកអធិការដើម្បី សុំគោលការបង្កើត គណៈកម្មការចំរុះធ្វើការឆែកឆេរផ្ទះ មុខសញ្ញាឈ្មោះចាន់ សុភាហៅគួក ភេទប្រុសរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៩កញ្ចប់ (មធ្យម០១កញ្ចប់ តូច០៨កញ្ចប់)នៅលើផ្ទះជនសង្ស័យ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏គាត់ខ្លួនភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំដើម្បីសួរ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ នាក់បានឆ្លើយសារភាពថា:ថ្នាំញៀនខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទិញពីឈ្មោះយ៉ាភេទប្រុសអាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរមុខរបរពុំពិតប្រាកដនៅភូមិចុងព្រែកសង្កាត់ ព្រែកឯងខណ្ឌច្បារអំពៅ ក្រុងភ្នំពេញដើម្បីយកមកប្រើប្រាស់និង លក់បន្ត។ក្រោយពីសួរនាំរួចកំលាំងសមត្ថកិច្ចក៍បញ្ចូនជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាងទៅកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី។