អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ដកហូតវត្ថុតាងថ្នាំញៀនជាង២០០កញ្ចប់!!!  

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ដកហូតវត្ថុតាងថ្នាំញៀនជាង២០០កញ្ចប់!!!

រាជធានីភ្នំពេញ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថ


រាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ( ស្រី ០១នាក់ អនីតិជន ០១នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ។

ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវលំ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ៖
ទី១ ឈ្មោះ ទន់ ចេង ហៅ ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៤៣ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ទី២ ឈ្មោះ ទន់ សំណាង ហៅ ហេង ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិវៀតណាម ត្រូវជាប្អូនប្រុស ឈ្មោះ ទន់ ចេង។

ទី៣ ឈ្មោះ ស្រី វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ (ទើបចេញពីពន្ធនាគារ)។ដកហូតវត្ថុតាងរួមមាន ៖ -ក្រាមថ្លា២០២កញ្ចប់(ធំ២កញ្ចប់), – ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង រួមទាំងសម្ភារៈសម្រាប់សេពមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។