ភ្នំពេញ៖នៅរសៀលថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០នេះនៅឯការិយាល័យសមាគមCCAដែលមានអាស័យដ្ឋានស្ថិតនៅ ផ្ទះលេខ ៤៥អ៊ី៩ ផ្លូវវត្តអង្គតាមិញ សង្កាត់កាកាប១ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ មានពិធីធ្វើបទបង្ហាញអំពីក្រុមហ៊ុន ហ្សីនជី ZinGi ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនៅផលិតផលសាប៊ូកក់លប់បំបាត់ស្កូវ

១៣ .០៦ .២០២០
ចាងហ្វាងសារព័ត៌មានប្រមាណជាងម្ភៃរូបទទួលបានការធ្វើបទបង្ហាញអំពីក្រុមហ៊ុនដែលជាសមាជិករបស់សមាគម CCA


ភ្នំពេញ៖នៅរសៀលថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០នេះនៅឯការិយាល័យសមាគមCCAដែលមានអាស័យដ្ឋានស្ថិតនៅ ផ្ទះលេខ ៤៥អ៊ី៩ ផ្លូវវត្តអង្គតាមិញ សង្កាត់កាកាប១ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ មានពិធីធ្វើបទបង្ហាញអំពីក្រុមហ៊ុន ហ្សីនជី ZinGi ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនៅផលិតផលសាប៊ូកក់លប់បំបាត់ស្កូវ។

នៅក្នុងការធ្វើបទបង្ហាញនោះលោក ខាត់ វុតថា ដែលជាអគ្គនាយកយកក្រុមហ៊ុន និង ជាសមាជិកម្នាក់របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងCCAបានអោយដឹងថា ក្រុមហ៊ុន ហ្សីនជី របស់លោក បាននាំផលិតផលសាប៊ូកក់លប់បំបាត់ស្កូវក្នុងគោលបំណងជួយអោយអ្នកប្រើប្រាស់ទទួលបានគុណភាព លទ្ធផលជាក់ស្តែង មានភាពងាយស្រួលដល់អតិថិជនដោយពុំចាំបាច់ពិបាកក្នុងការលាបថ្នាំសក់ ឬ ត្រូវរងចាំទាល់តែសក់ស្ងួតទើបអាចកក់ចេញបាន ជាពិសេសគឺធ្វើអោយដៃគូពាណិជ្ជកម្ម(តំណាងចែកចាយ)ទទួលបានប្រាក់ចំណេញខ្ពស់ និង សហការគ្នាបានល្អ យូអង្វែង។

នៅក្នុងជំនួបនេះមានចាងហ្វាងមួយចំនួនបានចោទសួរទៅអគ្គនាយកក្រុមហ៊ុនថា តើក្រុមហ៊ុនមានច្បាប់អ្វីខ្លះហើយ?

អគ្គនាយកក៏បានធ្វើស្លាយចាក់បញ្ចាំងហូរហែរថា ដោយខ្លួនជាកូនសិស្សរបស់ CEO Master Club ហើយដោយមានការជ្រោមជ្រែងពីសាស្រ្តាចារ្យ ជាពិសេសពីថ្នាក់ដឹកនាំរបស់សមាគម CCA ខ្លួនបានធ្វើច្បាប់ដូចជា៖

១ អជ្ញាបណ្ណចុះបញ្ជីពាណិជ្ជកម្ម

២ ប៉ាតង់ពន្ធដារ

៣ កម្មសិទ្ធិបញ្ញា(Logo)

៤ បញ្ជីការបើកគ្រឹះស្ថាន អាហរ័ណនីហរណ័គ្រឿងសំអាង របស់ក្រសួងសុខាភិបាល

៥ ប្រវេទន៏ទៅលើសាប៊ូម៉ាក ZinGiនេះតែម្តង

លោកបានបន្ថែមទៀតថាការរកស៊ីរបស់លោក ក្រៅពីប្រាក់ចំណេញគឺត្រូវចុះបញ្ជីអោយបានត្រឹមត្រូវតាមច្បាប់រដ្ឋកំណត់ដើម្បីធានាថាផលិតផលរបស់លោកមានគុណភាពខ្ពស់ និង មានច្បាប់ត្រឹមត្រូវ ដើម្បីអោយអតិថិជនមានទំនុកចិត្ត និង ជាពិសេសដៃគូពាណិជ្ជកម្ម(តំណាងចែកចាយ)ងាយស្រួលលក់ និង ការពារពីហានិភ័យកុំអោយមានបញ្ហាផ្លូវច្បាប់។

នៅក្នុងពីធីនោះក៏មានការកក់សាកល្បងផ្ទាល់ទៅលើចាងហ្វាងសារព័ត៌មានមួយរូបដើម្បីអោយឃើញលទ្ធផលជាក់ស្តែងផងដែរ។

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ហៅកាត់ថា CCAក៏សូមអំពាវនាវដល់បណ្តាថៅកែរកស៊ីគ្រឿងសម្អាងមួយចំនួនមេត្តាចុះបញ្ជី ច្បាប់ទំលាប់ផ្សេងៗអោយបានគ្រប់គ្រាន់ផងដើម្បីជៀសវាងហានិភ័យមួយចំនួនដោយយថាហេតុដូចជាត្រូវសមត្ថកិច្ចចុះបង្រ្កាបជាដើម និង ជាពិសេសគឺនៅពេលយើងមានច្បាប់ត្រឹមត្រូវគឺងាយស្រួលលក់ លក់ដោយចេញមុខចេញមាត់ ស្មើភាពគ្នានៅលើឆាកពាណិជ្ជកម្មយ៉ាងត្រឹមត្រូវ ប្រកួតប្រជែងដោយស្មើភាពគ្នា។