ខេត្តកំពង់ចាម៖ ទីតាំងប្រជល់មាន់និងអាប៉ោងដ៏ធំ មួយកន្លែង បានមកបើកលេងនៅភូមិទើត ឃុំឃ្តើន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមយ៉ាងរលួន!!!

ខេត្តកំពង់ចាម៖ ទីតាំងប្រជល់មាន់និងអាប៉ោងដ៏ធំ មួយកន្លែង បានមកបើកលេងនៅភូមិទើត ឃុំឃ្តើន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមយ៉ាងរលួន!!!

មើលទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋហើយនិងម្ចាស់បើកល្បែងសុីសងប្រជល់មាន់និងអាប៉ោងមួយកន្លែងនេះប្រហែលឃុបឃិតគ្នាជាប្រព័ន្ឋរួចទៅហើយបានជាមិនហ៊ានធ្វើការបង្រ្កាប បើតាមប្រភពពីរពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានល្បែងសុីសងប្រជល់មាន់និងអាប៉ោងដ៍ធំ បើកលេងល្បែងសុីសង នៅក្នុងចំការស្វាយចាន់ទីនេះ ជាយូរហើយ មកដល់ពេលនេះដំណើរការបានយ៉ាងរលូន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋបានឃុបឃិតគ្នាជាមួយម្ចាស់បើកល្បែងសុីសងមួយកន្លែងនេះហើយមើលទៅ ដូចពាក្យមហាជនបានរិះគន់ពិតប្រាកដហើយបានជាដំណើរការបើកលេងបានយ៉ាងរំភើយ គ្មានខ្លាចច្បាប់អីបន្តិចសោះ

ប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលមានបារម្ភីធំជាងគេក្នុងខេត្តកំពុងចាម

សូមប្រើនៅកណ្តាប់ដៃដែកដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងលេងល្បែងប្រជល់មាន់និងអាប៉ោងដ៍ធំ បានមកបើកលេងល្បែងសុីសងស្ថិតនៅភូមិខាងលើនេះហើយថ្មីៗនេះដែល ចម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណា ទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខានតែបាន៕