តាមប្រភពបងប្អូនប្រជាពលរដ្ននឹងត្រៀមខ្លួនដាក់ពាក្យបណ្តឹងជាផ្លូវការទៅក្រសួងយុត្តិធម៌ លើករណីសំណុំរឿងលោកឌកញ៉ា គិតធាង 

 

 

តាមប្រភពបងប្អូនប្រជាពលរដ្ននឹងត្រៀមខ្លួនដាក់ពាក្យបណ្តឹងជាផ្លូវការទៅក្រសួងយុត្តិធម៌ លើករណីសំណុំរឿងលោកឌកញ៉ា គិតធាង

រាជធានីភ្នំពេញ : យោងតាមសំដីរបស់ ប្រជាជនដែលបានអះអាងថា ជាអ្នកតំណាង ដែលបានផ្តិតមេដៃ លិិខិតស្នើអោយក្រសួងយុត្តិធម៌កាត់ក្តីឡើងវិញ លើសំណុំរឿងគ្រឿងញានជិត៥០គីឡូ ដែលមានថៅកែ ឈ្មោះឧកញ៉ា គិត ធាង ។

តាមរយៈទូរសព្ទលេខ 096 24 71 795
លោកស្រីបានបង្ហើបដល់អ្នកព័ត៌មានថា លោកស្រីចង់បានអោយក្រសួង បើកសំណុំរឿងនេះឡើងវិញ ក៏ដូចស្នើអោយក្រសួងបង្ហាញទីតាំងឃុំខ្លួន អ្នកឧកញ៉ា គិតធាង អោយបានច្បាស់លាស់ ព្រោះថា ល្បីដេកសំរាក តែនៅក្នុងមន្ទីរពេទ្យ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៏ចុងក្រោយនេះ មានក្រុមអ្នកសារព័ត៌មានមួយចំនួនបានចុះផ្សាយពីអ្នកឧកញ៉ា គិត ធាង បន្តដេកក្នុងមន្ទីរពេទ្យដោយនៅក្រៅពន្ធនាគារ បន្ទាប់ពីត្រូវតុលាការកាត់ទោសឲ្យជាប់គុក៤ឆ្នាំ ក្នុងសំណុំរឿងគ្រឿងញៀនជាង៥០គីឡូ ។

ប្រភពបានឲ្យដឹងថា ឧកញ៉ា គិត ធាង ថៅកែមជ្ឈមណ្ឌលកម្សាន្ត Rock ដែលជាប់ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនជាង៥០គីឡូ នៅបន្តដេកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ ដោយមុនទាន់ចូលទៅអនុវត្តទោសក្នុងពន្ធនាគារវិញនៅឡើយទេ ទោះបីត្រូវតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុកចំនួន ៤ឆ្នាំបែបណាក្តី។

ប្រភពបន្តថា រាល់ថ្ងៃនេះ លោកឧកញ៉ា គិត ធាង បានបន្តសម្រាកក្នុងមន្ទីរពេទ្យក្រោមហេតុផលមានជំងឺថប់ដង្ហើម និង ជំងឺសួត..។

ត្រង់ចំណុចនេះ សាធារណជន បានថ្លែងរិះគន់ និងចំអកថា ឧកញ៉ារូបនេះ ហាក់មានសំណាងជាងជនជាប់ចោទដទៃទៀត ដោយតុលាការ និងផ្នែកពាក់ព័ន្ធបានអនុញ្ញាត ឲ្យចេញព្យាបាលជំងឺរយៈពេលវែង។

លោកឧកញ៉ា គិត ធាង ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារត្រឹមរយៈពេល៤ឆ្នាំតែប៉ុណ្ណោះ ក្រោមបទល្មើស ចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់ នូវសាធាតុញៀន និងបទសមគំនិត។ ចំណែក មនុស្ស ២៤នាក់ផ្សេងទៀត ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់៤ឆ្នាំ ខណៈជនជាប់ចោទ ២នាក់ទៀត ត្រូវបានលើកលែងការចោទប្រកាន់។

ចំពោះការកាត់ទោសនេះ មហាជន ក៏បានរិះគន់ទៅលើការសម្រេចផ្តន្ទាទោសឧកញ៉ា គិត ធាង ថាហាក់មិនសាកសមទៅនឹងចំនួនបរិមាណគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបានជាង ៥០គីឡូ ក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock នោះទេ..។ ហើយថា សំណុំរឿងនេះ ភាគច្រើននៃអ្នកប្រព្រឹត្តបទល្មើស គឺត្រូវជាប់ឃុំក្នុងពន្ធនាគារ។ ប៉ន្តែចំពោះ អ្នកមានទ្រព្យសម្បត្តិវិញ តែងលើកយកពីបញ្ហាជំងឺ ប្រចាំកាយមកដាក់ខ្លួន ដើម្បីបានទៅសម្រាកនៅមន្ទីរពេទ្យយ៉ាងរំភើយ រួចផុតពីការដេកក្នុងគុក..។

ពាក់ព័ន្ធមជ្ឈមណ្ឌលកម្សាន្ត Rockនេះដែរ ឧកញ៉ា គិត ធាង
ធ្លាប់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធររាជធានីភ្នំពេញចំនួន ២លើក ដោយធានាអះអាង មិនអនុញ្ញាតឱ្យមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងអាជីវកម្មមួយនេះទេ ក៏ប៉ុន្តែឧកញ៉ារូបនេះបានបណ្តែតបណ្តោយឲ្យមានករណីជួញគ្រឿងញៀនក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock រហូតដល់ថ្ងៃសមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសបានគ្រឿងញៀនជាង ៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្សបានចំនួន៣១១នាក់។

ចំពោះបទល្មើសនេះ កម្លាំង​នគរបាល​ចម្រុះ ​បាននាំ​ខ្លួន​ លោកឧកញ៉ា​ គិត​ ធាង​ ទៅកាន់ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីព្រលប់​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​ ចេញពី​ភូមិ​គ្រឹះ របស់លោក ស្ថិតនៅ​ផ្លូវ​លេខ​២៨៩​ ក្នុងសង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក។ ការ​នាំ​ខ្លួន​​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​ទីតាំង​អតីត​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក​ (Rock)​ របស់កម្លាំងសមត្ថកិច្ច គឺអនុវត្ត​តាម​ដីកា​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​​ បន្ទាប់​ពី​មាន​ប្រតិកម្ម​​ខ្លាំង​ៗពី​សម្តេច​អគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា​។

បន្ទាប់មកទៀត នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃតុលាការក្រុងភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន​ឧកញ៉ា គិត ធាង ដាក់ពន្ធនាគារជា បណ្តោះអាសន្ន ចោទពីបទ សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ តាមមាត្រាមាត្រា​៤៤​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

មាត្រា​៤៤​ កថាខណ្ឌ​ទី​២​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​ចែង​ថា​ “អំពើ​ជួល​ទីកន្លែង​ ផ្តល់​ទីកន្លែង​ ឬ​ អំពើ​ផ្សេង​ទៀត​ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ គឺ​ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​ផ្តន្ទាទោស​ពី​ ៥​ឆ្នាំទៅ​ ១០​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​”៕