សមត្ថកិច្ចបានចាប់កោរត្រង៉ោលក្រុមទំនើងមួយក្រុម បន្ទាប់ពីប្រមូលផ្តុំគ្នា​ស្រែក​ឡូឡា

សមត្ថកិច្ចបានចាប់កោរត្រង៉ោលក្រុមទំនើងមួយក្រុម បន្ទាប់ពីប្រមូលផ្តុំគ្នា​ស្រែក​ឡូឡា

(​បន្ទាយមានជ័យ​)៖​ ការឃាត់ខ្លួននេះបានធ្វើឡើងអធ្រាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត បន្ទាប់ពី​ប្រកាស​ជូន​ដំណឹង​ណែនាំ​ច្រើន​ដង​មិន​ស្តាប់​ សមត្ថកិច្ចឃាត់ក្មេងទំនើងចំនួន១៥នាក់ ដែល​ដើរលេងដាច់យប់ក្នុងសភាពយ៉ាងអាណាធិបតេយ្យ ថែម​ទាំង​ស្រែក​បង្កភាពអសន្តិសុខក្នុងភូមិ។

នៅពេលដែលកម្លាំងដើរល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋនៅពេលយប់ ស្រាប់តែជួបប្រទះក្រុមក្មេងទំនើងខាងលើផ្តុំគ្នាអង្គុយលេងខ្លះស្រែកឡូឡា ហ៊ោកញ្ជ្រៀវ បង្កភាពអានាធិបតេយ្យធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងជាមុខសញ្ញាគ្រឿ.ង.ញៀ.នទើបមានការឃាត់ខ្លួនតែម្តង។ ក្រុមក្មេងទំនើងចំនួន១៥នាក់ដែលកម្លាំងឃាត់ខ្លួនយកមកសួរនាំនៅទីបញ្ជាការក្រុងរួចហើយ បានធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការប្រមូលផ្តុំគ្នា និងទង្វើរណាដែលធ្វើឲ្យអសន្តិសុខរួចហៅជាងមកឲ្យកាត់សក់ឲ្យខ្លីគ្រប់ៗគ្នាទើបឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកពួកគេទៅផ្ទះវិញ៕