និយាយ​មិនស្ដាប់​ ឯកឧត្តម​ គួច​ ចំរើន​ បញ្ជាអោយ វាយកំទេចចោលរាបដល់ដី​ !

និយាយ​មិនស្ដាប់​ ឯកឧត្តម​ គួច​ ចំរើន​ បញ្ជាអោយ វាយកំទេចចោលរាបដល់ដី​ !

ខេត្តព្រះសីហនុ៖ វិឡាដ៏ស្កឹមស្កៃរបស់ប្រជាពលរដ្ឋមួយកន្លែង ដែលសាងសង់ប៉ះពាល់ដីអូរនៅម្តុំក្រោយសាលារៀនអូរ២ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវអាជ្ញាធរបានចាត់វិធានការក្តៅ ដោយប្រើគ្រឿងចក្រកាយកម្ទេចចោល នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

មន្ត្រីបញ្ជាក់ថា ការឈូសកម្ទេចនេះ ខ្នងសង់ពីបេតុងកម្ពស់២ជាន់ មានទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ ក្រោយដល់ឱសានវាទ ដែលអជ្ញាធរបានជូនដំណឹងអោយម្ចាស់រុះរើដោយខ្លួនឯង ហើយយុទ្ធនាការស្តារអូរ ប្រឡាយបើកផ្លូវទឹកក្នុងក្រុងព្រះសីហនុ ហើយជាបន្តបន្ទាប់ មានសំណង់ឬផ្ទះតូច ធំជាច្រើនខ្នងមកហើយដែលសង់ប៉ះលើដីអូរ ប្រឡាយត្រូវបានអាជ្ញាធររុះរើ ឬម្ចាស់ផ្ទះរុះរើខ្លួនឯង៕