• Wed. Mar 29th, 2023

តំណាងជនជាតិដើមភាគតិចកួយម្នាក់ជាស្រ្តី នៅភូមិងន ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នទៅតាមបណ្ដឹងរបស់ក្រុមហ៊ុនដំណាំកៅស៊ូ សមុ្បត្តិ ផ្លេធីណឹម

ប្រជាជនរស់ក្នុងសហគមន៍ជនជាតិដើមភាគតិច(កួយ)អស់សង្ឃឹមចំពោះចំណាត់ការព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោកស៊ិន វរះ ដែលទទួលបានការពឹងពាក់ពី​ លោក ឆេង ផាន់ លើបណ្តឹងព្រហ្មទណ្ឌ

ពីបទៈ ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនៈវត្ថុដោយសុចរិត អនុវត្តន៍ដីកាបញ្ជាអោយចូលខ្លួនបង្ហាញនៅអយ្យការសាលាដំបូងខេត្តកំពង់ធំ រៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងរបស់លោក ឆេង​ ផាន់ អោយបានមុនថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បែរជាឃាត់ខ្លួនបញ្ជូនស្ត្រីម្នាក់ចូលព័ន្ធធនាគារទាំងមិនដឹងខ្លួន ពេលនេះមានតែស្រែករក សម្តេចអគ្គសេនាបតីតេជោហ៊ុនសែនជួយកូនចៅផង តាមរយះសារព័ត៌មាន ខេត្តខ្ញុំសំបូរមន្រ្តីគ្រាប់ល្ពៅស្ងោណាស់ ទេវតាលោកអ្ហើយ! ជួយផងសម្តេចពុក។

តំណាង​ជនជាតិដើមភាគតិចកួយម្នាក់ជាស្រ្តី​ ​នៅភូមិងន​ ឃុំងន ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន​ទៅតាម​បណ្ដឹង​របស់ក្រុ​មហ៊ុន​ដំណាំ​កៅស៊ូ សមុ្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co.,LTD)» ពាក់ព័ន្ធនឹង​រឿងជម្លោះដីធ្លី។

 

អនុប្រធានទី១​ សហគមន៍ជនជាតិដើមភាគកួយ​ តំបន់ក្បិត​ចង្ហូរ​ខ្នា លោក ហ៊ាន ហៀក ប្រាប់សារព័ត៌មាន នៅថ្ងៃសុក្រនេះថា អនុប្រធាន​ទី២​សហគមន៍ជនជាតិដើមភាគតិចកួយតំបន់ក្បិតចង្ហូរខ្លា​ អ្នកស្រី ហេង សាភេន ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ហើយ​តុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន​នៅថ្ងៃដដែល​នោះ​ ក្រោម​ការ​ចោទពីបទ «ប្រើហិង្សាទៅលើ​អ្នក​កាន់​កាប់​អចលនវត្ថុដោយសុចរិត» ទៅតាមបណ្តឹងរបស់បុគ្គលឈ្មោះ ឆេង ផាន់ តំណាងក្រុមហ៊ុន សមុ្បត្តិ ផ្លេរធីណឹម។

 

លោកថា​ ករណីសមត្ថកិច្ចចាប់ខ្លួនអ្នកស្រី ហេង សាភេន នេះ​គឺកន្លងមក​ អ្នកស្រីមិនធ្លាប់ទទួលបានដីកាណាមួយ​​ពីតុលាការនោះឡើយ។

 

លោកហ៊ានហៀកបន្តទៀតថា៖ «អ្នកស្រី ហេង សាភេន ​អត់បានធ្វើអ្វីខុសច្បាប់​ទេ។ គាត់អត់បានធ្វើឱ្យ​ប៉ះពាល់ដល់ផលប្រយោជន៍ក្រុមហ៊ុន​ទេ។ ហើយការចាប់ខ្លួនគាត់នេះ វាបានរំលោភទៅលើសិទ្ធិជនជាតិដើមភាគតិច ព្រោះការចាប់នេះ វាអត់មានហេតុផលច្បាស់​លាស់​ទេ គ្មានលិខិតឬដីកាជូនដំណឹងដល់សាមីខ្លួនទេ»។

 

លោក ហ៊ាន ហៀក រៀបរាប់ទាំងក្តុកក្តួល​​ថា សហគមន៍ជនជាតិដើមភាគតិចកួយតំបន់​ក្បិតចង្ហូរខ្នា​នេះ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន «សម្បត្តិ​ ផ្លេធីណឹម» និងក្រុម​ហ៊ុន «ទេពី​អាក្រូ» តាំង​ពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២២នេះ ក្រោយក្រុមហ៊ុនទទួលបាន​ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅតំបន់សហគមន៍របស់ពួកគេ កាលពីឆ្នាំ​២០១០ និងឆ្នាំ២០១១ ដោយក្រុមហ៊ុនបានដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីព្រៃសហគមន៍និងផលដំណាំរបស់ជនជាតិដើមភាគតិចជាបន្តបន្ទាប់។

 

តំណាងសហគមន៍រូបនេះ​បន្ត​ថា កាលពីឆ្នាំ២០១៤ អាជ្ញាធរខេត្តកំពង់ធំ បានសម្របសម្រួលឱ្យក្រុមហ៊ុនកាត់ដីទំហំ១៣០​ហិកតា និងទុកដីចម្ងាយ១០០ម៉ែត្រ​ពីអូរ រវាងដីសហគមន៍ និងដី​ក្រុម​ហ៊ុន ជូន​ពលរដ្ឋ​ប្រើប្រាស់អាស្រ័យផលវិញ ប៉ុន្តែ​ខាងក្រុមហ៊ុនមិនបានអនុវត្តតាមឡើយ។ លោកថា ក្រុមហ៊ុនមិនត្រឹមតែមិនអនុវត្តទេ ថែមទាំងបន្តឈូសឆាយលុប​ប្រឡាយ​ព្រំ និងរំកិលព្រំចូលដីសហគមន៍ថែមទៀត។

 

សមាជិកសហគមន៍ម្នាក់ទៀត លោក អ៊ុម ប៉ុនថន និយាយថា​ ក្រុមហ៊ុន​មិនត្រឹមតែឈូសឆាយរំលោភយកដីសហគមន៍ជនជាតិ​ដើមភាគតិចប៉ុណ្ណោះទេ ថែមទាំងបានប្រើហិង្សាលើ​ពលរដ្ឋជនជាតិដើមភាគតិច និង​ប្តឹងតំណាងពួកគេទៅតុលាការយ៉ាងអយុត្តិធម៌ថែមទៀត។

 

លោក​អះអាង​ថា កាល​ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ មន្ត្រីនគរបាលចំនួន៨នាក់ប្រដាប់ដោយកាំភ្លើង​ផង​នោះ បានទៅ​ជេរប្រមាថ ប្រើអំពើហិង្សាលើអ្នកភូមិឱ្យមានរបួសស្នាម និងចាប់យកត្រាក់ទ័ររបស់អ្នកភូមិ​ថែមទៀត ខណៈពលរដ្ឋចុះ​បង្ក​បង្កើន​ផល​ក្នុង​ដី​សហគមន៍ ប៉ុន្តែក្រោយពលរដ្ឋតវ៉ា ក្រុមហ៊ុនបានប្រគល់ត្រាក់ទ័រឱ្យពលរដ្ឋវិញ។

 

លោក អ៊ុម ប៊ុនថន ចាត់ទុកករណីឃុំខ្លួន​អ្នកស្រី ហេង សាភេន និងការប្រើហិង្សាលើពលរដ្ឋនេះថា ជាការរំលោភធ្ងន់ធ្ងរដល់សិទ្ធិ​របស់ជនជាតិដើមភាគតិច​ ក្នុងការទទួលបានការកាប់សិទ្ធិដីធ្លីជាសមូហភាព។

 

លោកបន្ថែមថា៖ «ក្រុមពួកខ្ញុំជនជាតិដើមភាគតិច សូមអំពាវនាវដល់ខាងតុលាការ និងអាជ្ញាធរថ្នាក់ជាតិ ជួយអន្តរាគមន៍ដោះលែងអ្នកស្រី ហេងសាភេន ឱ្យមានសេរីភាពវិញ ដើម្បីឱ្យសមស្របនឹងគោលនយោបាយនៃការលើកកម្ពស់សិទ្ធិជនជាតិដើម​ភាគតិច​របស់រដ្ឋាភិបាល​ ដែលធានាដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ ពីព្រោះគាត់អត់បានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះ​ឡើយ ។

ហើយគាត់ជាស្ត្រីជនជាតិដើមភាគតិច ចំណែកដីសហគមន៍យើងបានចុះបញ្ជីជាដីសមូហភាពទទួលស្គាល់ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃផងដែរ»។

 

លោកមេប៉ុស្តិ៍​ឃុំងន ដែល​អ្នកភូមិប្រាប់ថាឈ្មោះ ឃិត​ សុភ័ក្ត្រ បានទទួលស្គាល់ថា ករណីចាប់ខ្លួនតំណាងជនជាតិដើមភាគតិច អ្នកស្រី ហេង សាភេន គឺ​មិនបានជូនដីកាមុននោះទេ។ លោក​ថា ការចាប់និងបញ្ជូនខ្លួនអ្នកស្រី ហេង សាភេន ធ្វើឡើងតាមបទបញ្ជាថ្នាក់​លើ ហើយលោកក៏មិនទទួលបានដីកាពីតុលាការជាមុនផងដែរ។

 

អ្នកនាំ​ពាក្យសាលាដំបូងខេត្តកំពង់ធំ​ លោក សាយ វាសនា ប្រាប់សាព័ត៌ថា អ្នកស្រី ហេង សាភេន ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន​កាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២​នេះ ក្រោមបទចោទ «ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច​រិត» ដោយ​លោកអះអាងថា អ្នកស្រី ហេង សាភេន រំលោភយកដីរបស់ក្រុមហ៊ុនដោយខុសច្បាប់។

 

មេឃុំងន លោក សិត ផូយ មានប្រសាសន៍ថា លោកមិនបានដឹងមុនថា ក្រុមហ៊ុនប្តឹងតំណាងជនជាតិដើមភាគតិច និងមានការចាប់ខ្លួនអ្នកស្រី ហេង​ សាភេន នោះទេ។

ប៉ុន្តែលោកថា ជនជាតិដើមភាគតិចពិតជាមានដីព្រៃសហគមន៍ធ្លាប់អាស្រ័យផលយូរឆ្នាំ និងមានជម្លោះជាមួយក្រុមហ៊ុន សមុ្បត្តិ ផ្លេធីណឹម មែន។

 

មេឃុំរូបនេះ​បន្ត​ថា កន្លងមក អាជ្ញាធរធ្លាប់សម្របសម្រួលដោះស្រាយ​ ដោយ​មាន​ការ​ឯកភាពគ្នារវាងតំណាងជនជាតិដើមភាគតិច និងតំណាងក្រុមហ៊ុនផងដែរ ប៉ុន្តែការមានបញ្ហាថ្មីៗជាបន្ត​បន្ទាប់ទៀតនេះ គឺលោកមិនបានដឹងឡើយ។

 

លោកបន្ថែមថា៖ «កន្លងមក បងប្អូនប្រជាពលរដ្ឋគាត់មានការភ័យខ្លាចក្នុងការអាស្រ័យផលដែលនៅក្នុងផែនទីដីរបស់ក្រុម​ហ៊ុន ប៉ុន្តែដីព្រៃនោះ ពួកគាត់បានអាស្រ័យផលយូរឆ្នាំហើយ។ ប៉ុន្តែខាងក្រុមហ៊ុនក៏មិនធ្លាប់ធ្វើសកម្មភាពអីថ្មីប៉ះពាល់ដី​បង​ប្អូន​ប្រជាពលរដ្ឋ​ដែរ នេះជាទិដ្ឋភាពជាក់ស្តែង តែចំពោះការចាប់ខ្លួននេះ ទាល់តែថាមនុស្សទៅខេត្តកំពង់ធំហើយបានខ្ញុំដឹង»។

 

អង្គភាពយើង មិនអាចរកការឆ្លើយតបពីបុគ្គលឈ្មោះ ឆេង ផាន់ ជាដើមបណ្តឹង និងតំណាងក្រុមហ៊ុន សមុ្បត្តិ ផ្លេធីណឹម បានទេ នៅថ្ងៃសុក្រ​នេះ។

 

របាយការណ៍នៅឆ្នាំ២០២២ ស្តីពី​ស្ថានភាពសហគមន៍ជនជាតិដើមភាគតិចកួយនៅភូមិក្បិត​ចង្ហូរ​ខ្នា ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឱ្យដឹងថា ជនជាតិដើមភាគតិចកួយជាង​១០០គ្រួសារ បានរស់អាស្រ័យផលតាមរបៀបប្រពៃណីជនជាតិដើម​ភាគ​តិច​ លើព្រៃឈើស​ហគមន៍​ជនជាតិដើមភាគតិចកួយ​ក្បិតចង្ហូរខ្នា តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ។

 

របាយការណ៍​ដដែលបន្តថា សហគមន៍​ជន​ជាតិដើម​ភាគ​តិច​កួយតំបន់ក្បិតចង្ហូរខ្នា បានចុះបញ្ជីទទួលស្គាល់ស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ដោយ​ក្រសួងអភិវឌ្ឍន៍ជនបទ ​នៅឆ្នាំ២០១៦ និង​ក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៧ ដោយសហគមន៍​នេះមានផ្ទៃដី​ជាង១ ០០០ហិកតា ហើយពេលនេះ​ក្រុមហ៊ុនបានឈូសឆាយអស់ប្រហែល​៧០០ហិកតាទៅហើយ។

 

បើតាមផែនទីសម្គាល់ទីតាំងរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១១ ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម ជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម និងដំណាំកៅស៊ូ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល​លើផ្ទៃដីទំហំ២ ៤៩៦ហិកតា ស្ថិតនៅ​ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

 

ដោយឡែក កាលពីថ្ងៃទី១​៣ ខែសីហា ឆ្នាំ២០២១ មន្ទីរររៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ខេត្តកំពង់ធំ បានចេញលិខិតមួយឱ្យ​ក្រុម​​ហ៊ុន សម្បត្តិ ផ្លេធីណឹម និងក្រុមហ៊ុន ទេពីអាក្រូ បញ្ឈប់សកម្មភាពបោះបង្គោលព្រំ ឈូស​ឆាយ​ផល​ដំណាំ និង​ដកបង្គោល​ព្រុំចេញ​ពី​ដី​សហគមន៍ ព្រមទាំងសងសំណងផលដំណាំដែលក្រុមហ៊ុនបានឈូសឆាយបំផ្លាញចោលជូនពលរដ្ឋផង​ដែរ៕

សូមបញ្ចាក់ តំណាងប្រជាពលរដ្ឋនិងប្រជាជនក្នុងសហគមន៍ ជនជាតិដើមភាគតិច(កួយ) ភូមិងន ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ   ធ្លាប់បានស្នើរទៅជំនាញ ដង្ហើយទទូចសុំអោយមានការទទួលស្គាល់និងចុះបញ្ជីត្រឹមត្រូវអោយពួកគាត់កុំមានបញ្ហាទៅថ្ងៃក្រោយលើផែនទីបឋមដែលមានការចូលរួមសហការវាស់វែងពីជំនាញភូមិឃុំស្រុកខេត្តនឹងអង្គការមិនមែនរដ្ឋាភិបាល  ប៉ុន្តែដំណើរនៃការស្នើរសុំចុះបញ្ជីលើរទំហំដី600.51ហិកតាត្រូវបានអសកម្មនឹងរាំងស្ទះរហូតពីសំណាក់អាជ្ញាធ័រពាក់ព័ន្ធព្រមទាំងជំនាញផងនោះ ហាក់មិនអើរពើរវៃរវល់ ដែលជាហេតុធ្វើអោយរឿងរ៉ាវមួយនេះអូសបន្លាយយ៉ាងយូរ បង្ករការលំបាកដល់ប្រជាជនក្នុងសហគមន៍មិនអាចអស្រ័យផលក្នុងដីរបស់ខ្លួនបានដូចដើម ស្តែងចេញនៅការមានចេតនាអោយប្រជាពលរដ្ឋមានកំហុស ដោយសំអាងថាពួកគាត់អត់មានឯកសារទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធ័រជំនាញពាក់ព័ន្ធ ជាក់ស្តែងដូចពេលថ្មីៗនេះ ច្បាប់ត្រូវបានអនុវត្តន៍ដិកាដោយព្រះរាជអាជ្ញា​ស៊ិន​ វរះ បានការពឹងពាក់ពីលោកឆេងផាន់ មកលើអ្នកស្រី ហេងសាភេន ដែលតែងតែទទូចតវ៉ាស្នើរសុំចុះបញ្ជីដីសហគមន៍ចំនួន600.51ហិកា ពេលនេះត្រូវបានបញ្ជូនចូលពន្ធធនាគាសមតាមចិត្តអស់លោកហើយ។