• Tue. Nov 29th, 2022

ក្រុមរថយន្តដឹកទំនិញថា: លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹងប្រើឈ្មោះ លោក មុឹង យូឡេង ប្រធានមន្ទីសាធារណការខេត្ត កណ្តាលដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន!

ក្រុមរថយន្តដឹកទំនិញថា: លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹងប្រើឈ្មោះ លោក មុឹង យូឡេង ប្រធានមន្ទីសាធារណការខេត្ត កណ្តាលដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន!

កណ្តាល : ប្រភពស្និទ្ធនឹងលោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា: ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៣​ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន ជារៀងរាល់ថ្ងៃ ដោយាសារ លោក ចេង ឃីម យកឈ្មោះ លោក មុឹង យូឡេងប្រធានមន្ទីសាធារណការខេត្ត កណ្តាលដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួលទៀតផង។

ប្រភពព័ត៌មានពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៣ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្ខពួកដែរ។ ចំណែករថយន្តធំៗសណ្តោងកន្ទុយ សណ្តោងរ៉ឺម៉កផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹង យ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍។

ចំណែកលោក លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ត្រូវបានគេឲ្យដឹងថា ជាអ្នកបណ្តោយឲ្យមន្រ្តីនៅប្រចាំស្ថានីយ៍ជញ្ជីង ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត។

តាមការបង្ហើបពីមន្ត្រីអត់លិឌប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ខេត្តកណ្តាល មួយចំនួនបានឲ្យដឹងថា​ទាល់តែមានការបើកដៃពីសំណាក់លោក លោក ចេង ឃីម ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣


ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបមន្រ្តីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ស្រុកកណ្តាល់ស្ទឹង ខេត្តកណ្តាល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ បញ្ហានេះជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរចាត់វិធានការទប់ស្កាត់ខ្លះផង។

ដោយហេតុថា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ ហើយប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយដោយគ្មានញញើតអ្វីឡើយ។