• Tue. Nov 29th, 2022

ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ ភ្នាល់​លុយ​រាប់​សិប​លាន​ក្នុង​មួយ​ថ្ងៃៗ​ ព្រោះ​អាង​ក្បែរ​ផ្ទះ​ លោក​ ហាក់​ គួយ​ ចៅ​សង្កាត់​ពងទឹក​ !

ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ ភ្នាល់​លុយ​រាប់​សិប​លាន​ក្នុង​មួយ​ថ្ងៃៗ​ ព្រោះ​អាង​ក្បែរ​ផ្ទះ​ លោក​ ហាក់​ គួយ​ ចៅ​សង្កាត់​ពងទឹក​ !

ភ្នំពេញ​៖​ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​មែន​ ត្រី​ងាត​ឆ្លៀត​ពង​ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​រវល់​រឿង​ឃោស​នាការ​​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នាពេល​ខាង​មុខនេះ​ ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ​ ចាន់​ ដែរ​មាន​ទីតាំង​ស្ថិតនៅ​ ភូមិ​ពងទឹក​ សង្កាត់​ពងទឹក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ បាន​លួច​បេីក​ល្បែង​ស៊ី​សង​មាន់​ជល់​តាម​ទូរទស្សន៍​ ពង្វក់​អ្នក​ភូមិ​ឲ្យ​ភ្លេច​បាយ​ ភ្លេច​ទឹក​ ភ្នាល់​លុយ​រាប់​សិប​លាន​ក្នុង​មួយ​ថ្ងៃៗ​ ដោយ​សង្ស័យ​ថា​អាង​នៅ​ក្បែរ​ផ្ទះ​ លោក​ ហាក់​ គួយ​ ចៅ​សង្កាត់​ពងទឹក​។

បេី​យោង​តាម​ប្រភព​ច្បាស់​ការណ៍​មួយ​ឲ្យ​ដឹងថា​ ចំពោះ​ល្បែង​ស៊ីសង​ប្រភេទ​មាន់​ជល់​តាម​ទូរទស្សន៍​នេះ​មិនមែន​ មាន​តែនៅ​កន្លែង​ហាង​កាហ្វេ​ម្ចាស់​ឈ្មោះ​ ចាន់​ នេះ​តែ​មួយ​ទេ​នៅ​មាន​មួយ​ទីតាំង​ទៀត​ដែរ​នៅ​ក្បែរ​នោះ​ដែរ​ដោយ​បងប្អូន​លោក​ ហាក់​ គួយ​ ចៅ​សង្កាត់​ពងទឹក​ជា​អ្នកបេីក​តែ​ម្ដង​ ។

ពលរដ្ឋ​ដែល​រស់​នៅ​ទីនោះ​ដាក់​ការ​សង្ស័យ​ថា​ ប្រហែល​លោក​ ហាក់​ គួយ​ ចៅ​សង្កាត់​ពងទឹក​ត្រូវ​សន្ដំ​គេ​ហើយ​មេីលទៅ​ បាន​ជា​មេីល​មិន​ឃេីញ​កន្លែង​បេីក​ល្បែង​ស៊ីសង​ដែរ​នៅ​ក្បែរ​ផ្ទះ​លោក​បែប​នេះ​ ពិសេស​សូម្បីតែ​សម្ថកិច្ច​ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ផង​។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកស្រី​ គឹម​ ញឹប​ អភិបាលខណ្ឌដង្កោ និងលោក​ ជឹម​ ស៉ី​ថា​ អធិការនគរបាលខណ្ឌដង្កោ គួរមានវិធានការចំពោះទីតាំងល្បែង​ស៉ី​សងខាង​លេី​នេះផង។

សូមបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។

ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»​ ទាំង​៧​ចំណុច​ដែល​បាន​ដាក់​ចេញ​៕បឋម