លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរីមិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយ
23/05/2022!
ប្រភពពីមន្រ្តីនៅច្រកព្រំដែនទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍7ស្រុកពេជ្រាដា និងប្រភពពីមន្រ្តីនៅច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា បានឲ្យដឹងថា ទំនិញដែលឈ្មួញនាំចូលតាមច្រកទាំងពីរនេះបង់ពន្ធមិនដល់50ភាគរយឡើយ។
ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះអីក្រោយពេលទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី គឺលោក ហ៊ុយ សុជាតិប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងគ្មានញញើតអ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានបង្ហើបឲ្យដឹងថា ករណីលោក ហ៊ុយ សុជាតិ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយហើយធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារមានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
មន្រ្តីគយនៅក្នុងខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក ហ៊ុយ សុជាតិ ទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះគឺលោក ហ៊ុយ សុជាតិ ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងរលូន។ មេគយធំៗក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាពិសេសលោក គុណ ញឹម អគ្គនាយកគយ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះអំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី។ ហេតុនេះហើយទើបលោក ហ៊ុយ សុជាតិ ហ៊ានបើកដៃឲ្យមេៗគយតាមច្រកព្រំដែនទ្វេភាគីទាំង3កន្លែងក្នុងខេត្តមណ្ឌលគិរី គឺច្រកដាក់ដាំ ច្រកណាំលៀ និងច្រកឡាប៉ាខេ ធ្វើអ្វីៗតាមអំពើចិត្ត។
បើតាមមន្រ្តីនៅច្រកព្រំដែនទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រធានការិយាល័យគយច្រកដាក់ដាំ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក។ ការដែលប្រធានការិយាល័យគយច្រកដាក់ដាំហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារមានការបើកដៃពីសំណាក់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដែលកំពុងល្បីល្បាញខាងប្រមូលលុយដាក់ហោប៉ៅ។ ជាងនេះសកម្មភាពឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ស្រុកអូររាំង ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ ផងដែរ។មានត