• Tue. Nov 29th, 2022

ហេតុអ្វីបានជាលោកចាប សារ៉ន ហ៊ានគៀគរប្រជាពលរ ដ្ឋចូលកាប់ឈើក្នុងព្រៃឡង់ចឹង? ក្នុងខេត្តព្រះវិហារ ? តើមន្ត្រីជំនាញបរិស្ថានដឹងឬទេ?

ហេតុអ្វីបានជាលោកចាប សារ៉ន ហ៊ានគៀគរប្រជាពលរ
ដ្ឋចូលកាប់ឈើក្នុងព្រៃឡង់ចឹង?
ក្នុងខេត្តព្រះវិហារ ? តើមន្ត្រីជំនាញបរិស្ថានដឹងឬទេ?

ខេត្តព្រះវិហារ÷ សកម្មភាពកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្នូលព្រៃឡង់និងធ្វេីការដឹកជញ្ជូនឈេី តាមគោយន្តកន្រ្តៃរាប់សិបគ្រឿងជាហេតុនាំឲ្យក្រុមហ៊ុន( ភីអិនធីPNT )ត្រូវបានគេដឹងថា ឈរចាំប្រមូលទិញនិងដឹកជញ្ជូនឈេីចូលក្រុមហ៊ុនដោយខុសច្បាប់។


តាមប្រភពបានអោយដឹងថា ក្រុមហ៊ុន (ភីអិនធី PNT)ត្រូវបានគេដឹងថា ធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឫទ្ធី នេះបើតាមសំដីរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ក្រុមហ៊ុន (ភីអិនធីPNTco.,ltd) នេះ បានបោះទីតាំងនៅភូមិបរកិល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ នឹងត្រូវបានគេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈេី និងធ្វេីការដឹកជញ្ជូនឈើក្នុងតំបន់ស្នូលព្រៃឡង់ តាមរយៈគោរយន្តកន្ត្រៃរាប់សិបគ្រឿងចូលទៅកាន់ក្រុមហ៊ុន (ភីអិនធីPNT)ដែលមានមេការឈ្មួញឈេីជេីងខ្លាំងឈ្មោះ ចាប សារ៉ន បានធ្វេីការដឹកជញ្ជូនឈេីដូចគេហែរកឋិន នាពេលបច្ចុប្បន្ននេះ។

តាមប្រភពប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះគាត់ស្គាល់នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឈ្មោះលោក រស់ សុធី និង លោក ធារ៉ា អភិបាលរងក្រុង ព្រះវិហារ គឺជាអ្នកបោះមេ កាងបទល្មើសទាំងក្នុងព្រៃជើងក្រោម និងដងផ្លូវ ដោយ គ្មានខ្លាចរអាអ្វីបន្តិចសោះនោះឡើយ សូម្បីប្រសាសន៍សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏មិនខ្លាចញញេីតនោះដែរ។

សហគមន៍ព្រៃឈើបញ្ជាក់ថា តាមដេប៉ូ គេសង្កេតឃើញ លោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន(ភីអិនធី PNT )និងមេការ លោករស់ សុធី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និង លោក ធារ៉ាអភិបាលរងក្រុងព្រះវិហារ ធ្វើសកម្មភាពដឹកជញ្ជូនឈើ ជារឿយៗ និង គ្មានអាជ្ញាធរណា ហ៊ានចេញមុខ បង្ក្រាបឡើយព្រោះតែផលប្រយោជន៍របស់ពួកគេ។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរំុលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើជាច្រើនទីតាំងនៅចំណុចក្បែៗតំបន់ស្នូលព្រៃឡង់។ ក្រោយពីធ្វេីការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកជញ្ជូនឈេីយកទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNT) របស់ឧកញ៉ា ឡេង ប្ញទ្ធី ដែលមានទំនាក់ទំនងជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។

លោកបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន(ភីអិនធីPNT)គឺឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុននិងជាអ្នកគៀងគរប្រជាពលរដ្ឋយកគោយន្តកន្រ្តៃរាប់សិបគ្រឿងដឹកឈើស៊ីឈ្នួលចូលទៅកាន់ក្រុមហ៊ុន(ភីអិនធីPNT)។

កាលពីពេលថ្មីៗនេះ អំឡុងខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករជាច្រើននាក់ កំពុងកាប់បំផ្លាញព្រៃឈើ និងអារជ្រៀកឈើជាច្រេីនប្រភេទ រួមមាន:ប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រេីនកន្លែង។

ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនចូលទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNTco.,ltd) ហើយត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្តវេរ1ទៅលក់ចែកចាយតាមបណ្ដាខេត្តនានាទៀត និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា: កាលពីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ នេះ ក្រុមហ៊ុនPNT បានធ្វេីការដឹកជញ្ជូនឈេីចំនួន៤គ្រឿង ដោយរថយន្តយីឌុបចេញពីចំណុចចំការកៅស៊ូ ។

រីឯសមត្ថកិច្ចគ្រប់ប្រភេទ ទាំងអាជ្ញាធរស្រុក និងថ្នាក់ខេត្ត មិនហ៊ានសួរនាំប៉ះពាល់ដោយមានការខ្លាចញញេីតឥទ្ធិពលឈ្មួញជេីងខ្លាំងឈ្មោះ ចាប សារ៉ន ដែលជាមេការក្រុមហ៊ុន (ភីអិនធី PNT Co…,ltd ) ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឬទ្ធី ព្រោះតែអំណាចទឹកប្រាក់លាភសក្ការ: យ៉ាងសន្ធឹកសន្ធាប់ធ្វេីមិនដឹងមិនលឺ៕