• Tue. Nov 29th, 2022

ខេត្តក្រចេះ ថ្ងៃទី២០.០៥.២០២២ មានរថយន្តសាំយ៉ុងមួយគ្រឿង របស់មេឈ្មួញជើងខ្លាំង ចាស់វស្សា

ខេត្តក្រចេះ ថ្ងៃទី២០.០៥.២០២២ មានរថយន្តសាំយ៉ុងមួយគ្រឿង របស់មេឈ្មួញជើងខ្លាំង ចាស់វស្សា

 

ឈ្មោះ វីរ: ដឹកឈើប្រភេទក្តាពេញប្រៀបដល់ដំបូលរៀងរាល់ពេលយប់នឹងពេលថ្ងៃ យ៉ាងរំភើយចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគីរី ឆ្លងចូលស្រុកស្នួល ខេត្តក្រចេះ

ឆ្លងកាត់ខេត្តត្បូងឃ្មុំ ចូលខេត្តព្រៃវែង យ៉ាងរលូន គ្មានដែលមានការបង្ក្រាបពីសមត្ថកិច្ចម្តងណាសោះ។

យោងតាមប្រភពរបស់មហាជន បានឲ្យភ្នាក់ងារព័ត៌មានយើងខ្ញុំដឹងថា: មូលហេតុ ដែលមេឈ្មួញចរាចរណ៍បទល្មើសតាមដងផ្លូវបានយ៉ាងអនាធិបតេយ្យបែបនេះ ដោយមេឈ្មួញរូបនេះមានអំនួតថាលោកមានអាវគ្រោះ និងមានកូនក្រកបន្លំភ្នែកសមត្ថកិច្វមិនអាចមើលឃើញលោកដឹកបទល្មើសឆ្លងកាត់មុខសមត្ថកិច្ចដែលឈរជើងនោះឡើយ។

ម្យាងលោកមានខ្សែពួរមាំក្លាំងណាស់ លោកមិនខ្លាចសម្ថកិច្វថ្នាក់ស្រុកខេត្តនោះទេ បើលោកខ្លាចម៉េចលោកហ៊ានដឹកបទល្មើសឆ្លងកាត់ខេត្ត៣/៤បែបនេះ។

ហើយនៅពេលដែលលោកជិះរថយន្តហាយទ្រីតរបស់លោលដែលមានស្លាកលេខ2.BM6630ពីក្រោយរថយន្តដឹកឈើរបស់ខ្លួនតែងតែអួតអាងប្រាប់មហាជនថាខ្លាចអីទៀត ព្រោះលោកមានរបស់ការពារខ្លួនស័កសិទ្ឌិខ្លាំងណាស់សមត្ថកិច្ចមិនហ៊ានប៉ះពាល់ឬបង្ក្រាបលោកនោះឡើយ។

ដូច្នេះសូមសំណូមពរដល់ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមលោកចាត់មន្ត្រីចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបផងចុះទាន៕