• Sun. Nov 27th, 2022

បើកលេងវិញទៀតហើយ!!! ល្បែងសុីសងជល់មាន់និងអាប៉ោង បេីកលេងយ៉ាងរំភេីយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ច នៅស្រុកព្រៃឈរ!

បើកលេងវិញទៀតហើយ!!! ល្បែងសុីសងជល់មាន់និងអាប៉ោង បេីកលេងយ៉ាងរំភេីយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ច នៅស្រុកព្រៃឈរ!

ខេត្ដកំពង់ចាម ៖គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យអនុវត្ដន៍ទួទាំងប្រទេសយ៉ាងណាក្ដី តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនមិនគោរពតាម។

បេីក្រឡេកមេីលទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងរបស់លោក វ៉ុន បាននិងកំពុងប្រមូលផ្ដុំគ្នាលេងយ៉ាងសប្បាយដោយមិនខាចអ្វីទាំងអស់ នៅស្រុកព្រៃឈរ ខេត្ដកំពង់ចាម ។

ទីតាំងជល់មាន់នៅភូមិថ្មពូន ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម បើកលេងយ៉ាងរំភេីយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡេីយ ដោយម្ចាស់ទីតាំងត្រូវបានគេស្គាល់ថា ឈ្មោះ វ៉ុន ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះបានប្រាប់ឲ្យដឹងថាទីតាំងនេះគេសង្កេីតឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃគេឃេីញមានមនុស្សចេញចូលលេងមិនដាច់នោះទេ គ្មានតែអាជ្ញាធរឬសមត្ថកិច្ចណាចុះបង្ក្រាបនោះឡេីយ។

ហើយអ្វីដែលសំខាន់ទៀតនោះបទល្មើសចោរកម្មក៏កើតមាន ដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បត្ដិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ប្រជាពរដ្ឋកដាក់ការសង្ស័យថាទំនងជាបេីកភ្លេីងខៀវពីសមត្ថកិច្ចហើយយ៉ាងមើលទៅឬត្រូវវ៉ូវជាមួយម្ចាស់ទីតាំងបានជាដំណេីរការបានរលួនយ៉ាងនេះ?

សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ អោយបង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាននីមួយៗ ។

ជុំវិញករណីនេះអង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ណាមួយឡើយ។

ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទជាពិសេសលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដកំពង់ចាម មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។