• Tue. Nov 29th, 2022

ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ ទីតាំងបនល្បែងខុសច្បាប់នៅ​សង្កាត់ជ្រាវក្រោយបិតរយះខ្លីមកឥឡូវ បើកលេង​យ៉ាងអាណាធិបតេយ្យ​បែបនេះ​តើ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋដឹងដែរឬទេឬមួយក៍អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកភ្លើងខៀវទេដឹង?

ប្រភពបានអោយដឹថា​ ទីតាំងបនល្បែងជល់មាន់និងអាប៉ោងមួយកន្លែងនេះបានបិតមួយរយះពេលខ្លីទៅហើយ ហើយពេលបានបើកដំណើរការជាធម្មតាវិញ ដោយទទួលស្វាយគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង គេនាំគ្នាចាក់លុយរាប់លាន​រៀល​ សម្រាប់មាន់ជល់​ ភ្នាល់ចាក់​លុយ​មួយគួរៗ​ ចំណែកអាប៉ោងវិញភ្នាល់ចាក់​លុយ​ មួយគ្រប់ៗរាប់លានរៀលដូចគ្នា។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។

ពលរដ្ឋមានការព្រួយបារម្មណ៍​ ពីសុវត្ថិភាពសង្គម​ នៅក្នុងមូលដ្ឋានរបស់​ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ច​ ពាក់ពន្ធ័ក្នុង ខេត្តសៀមរាប​ មេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រាបផង​ ដើម្បីអោយស្របតាមគោល​នយោបាយភូមិ ឃុំ មានសុវត្ថិភាព​ទាំង៧ចណុចរបស់​រាជរដ្ឋាភិបាល​ ដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

អង្គភាពយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរពាក់ព័ន្ធណាមួយដើម្បីឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕