• Tue. Nov 29th, 2022

ក្រុងកំពតជាខ្លាំងមែនទីតាំងសង្វៀនជល់មាន់ ដ៍ធំនៅតែបន្តបើកដំណើរការនិងបង្កភាពអនាធិបតេយ្យពេញមូលដ្ធានខណះសមត្ថកិច្ចមិនទាន់ហ៊ានបង្រាបដោយសាចាញ់បារមីនាក់លែងល្បែង

ក្រុងកំពត៖ ខ្លាំងមែនទីតាំងសង្វៀនជល់មាន់ ដ៏ធំ នៅតែបន្តបើកដំណើរការ និងបង្កភាពអនាធិបតេយ្យពេញមូលដ្ឋាន ខណៈសមត្ថកិច្ចមិនទាន់បង្ក្រាប

 

ខេត្តកំពត៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែរដ៏ធំមួយកន្លែងនៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅតែបន្តបើកលេងយ៉ាង អាណាធិបតេយ្យ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបែរជាមិនបង្ក្រាប។
ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ និងប្រមូលផ្ដុំគ្នាយ៉ាងគគ្រឹកគគ្រេង ថែមទាំងហ៊ោរកញ្ជ្រៀវគឹកកងរំពង ពេញមូលដ្ឋានក្រុងកំពត បែរជាសមត្ថកិច្ចសម្ងំស្ងៀម ហាក់ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន។

ពាក់ព័ន្ធទៅនឹងករណីបទល្មើសល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ មហាជនជាច្រើនបានលើកឡើងចំៗថា «មិនមែនអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានមិនដឹងនោះទេ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះទំនងជាត្រូវអំពើមន្តខ្មៅ របស់មេបនល្បែងខាងលើហើយ ទើបមិនហ៊ានបង្ក្រាប។

 

ទាក់ទិនទៅនឹងករណីខាងលើនេះ ពលរដ្ឋបានលើកឡើងនិងរិះគន់ដល់លោក ហោ វណ្ណា អធិការក្រុងកំពត មិនគួរសម្ងំស្ងៀមដូចមិនដឹងរឿងអ្វីនោះទេ ព្រោះក្នុងនាមជាសមត្ថកិច្ចគួរតែបង្ក្រាបទប់ស្កាត់បទល្មើស មិនមែនអភិរក្សនោះឡើយ។

ពលរដ្ឋបានបន្ថែមទៀតថា៖ អធិការក្រុងកំពត លោកហោ វណ្ណា រូបនេះកំពុងតែអនុវត្តការងារ ផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដោយសារតែសកម្មភាព និងទង្វើអសមត្ថភាព របស់លោក ហោ វណ្ណា អធិការក្រុងកំពត ធ្វើឲ្យពលរដ្ឋសង្ស័យ នឹងរិះគន់ចំៗថា ប្រហែលជាលោកអធិការរូបនេះ ទទួលបានលាភសក្ការៈពីមេបនល្បែងទាំងនោះហើយទើបមិនព្រមបង្ក្រាប។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមលោកអភិបាលមេត្តាចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

ពលរដ្ឋស្មើដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមលោកស្នងការជួយចេញបទបញ្ជាដល់លោក ហោ វណ្ណា អធិការក្រុងកំពត ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើផង ដើម្បីភូមិសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!