• Tue. Nov 29th, 2022

ផ្ទុះអាវុធ​ជា​ច្រើន​គ្រា.ប់​ពេល​ចាប់​បុរស​ម្នាក់ រួច​រត់​ពួន​ក្នុង​បន្ទប់ សមត្ថកិច្ច​ទម្លាយ​ទ្វារ​ចូល

រាជធានី​ភ្នំពេញ ៖ នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ម្នាក់ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ចែកចាយ​គ្រឿង​ញៀ​.​ន ហើយ​ក៏​ត្រូវ​ជនសង្ស័យ​យក​កាំ​បិ​.​ត​ចុង​ស្រួច​មក​ចាក់​ចំពោះ បណ្តាល​ឲ្យ​របួសធ្ងន់ ផ្អើល​សមត្ថកិច្ច​បាញ់​គំ​រា​.​ម​ចំនួន​ជាង​១០​គ្រាប់ ហើយ​ក៏​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​ដើម​គរ ម្តុំ​កុងស៊ី​កា​.​ប់​គោ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សមត្ថកិច្ច​ដដែល​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ចម្រុះ​មាន​ទាំង​ឯកសណ្ឋាន និង​ស៊ី​វិល បាន​ចុះ​ទៅ​ដល់ទី​តាំង​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​នោះ ក៏​បានឃើញ​ជនសង្ស័យ​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿង​ញៀ​.​ន ដូច​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ពិតមែន​។

សមត្ថកិច្ច​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​បាន​បន្លំ​ខ្លួន​ចូល​ទៅ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ តែ​ត្រូវ​ជនសង្ស័យ​រូប​នេះ​តដៃ​វិញ និង​បាន​ដក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​សមត្ថកិច្ច​រូប​នោះ​ត្រូវ​ចំពោះ​រង​របួសធ្ងន់ ឃើញ​ដូច្នោះ​សមត្ថកិច្ច​ផ្សេង​ទៀត​ក៏​បាន​ដក​កាំ​ភ្លើ​.​ង​បាញ់​គំ​រា​.​ម​ជនសង្ស័យ​វិញ​ចំនួន​០៣​គ្រា​.​ប់ ដោយ​ត្រូវ​ជើង​ជនសង្ស័យ​មួយ​គ្រា​.​ប់ តែ​ជនសង្ស័យ​ខាងលើ​នៅ​តែ​មិន​ព្រម​ប្រគល់​ខ្លួន ថែម​ទាំង​តដៃ និង​រើស​ដុំ​ថ្ម​គប់​ទៅ​លើ​សមត្ថកិច្ច​វិញ ដោយ​មិន​ខ្លាច​កាំ​ភ្លើ​.​ង​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ផ្ទុះអាវុធ​គំ​រា​.​ម ជនសង្ស័យ​រូប​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន ដោយ​ក្នុង​ដៃ​មាន​កាន់​កូនកាំបិត និង​ដុំ​ថ្ម ហើយ​ព្យាយាម​តដៃ​មក​សមត្ថកិច្ច​វិញទៀត ធ្វើ​អោយ​សមត្ថកិច្ច​ពិបាក​ចូល​ទៅ​ជិត និង​បាន​ត្រឹមតែ​បាញ់​កាំ​ភ្លើ​.​ង​ឡើង​លើ​មេឃ​ជិត​១០​គ្រា​.​ប់ ដើម្បី​គំ​រា​.​ម​ជនសង្ស័យ​តែ​ប៉ុណ្ណោះ ។ បន្ទាប់​មក​ជនសង្ស័យ​រូប​នេះ ក៏​បាន​រត់​ចូល​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រោល​ចិញ្ចឹម​គោ​ក្បែរ​នោះ ធ្វើ​អោយ​ម្ចាស់​បន្ទប់​ភ័យ​ស្លន់ស្លោ​រត់​ចេញពី​បន្ទប់ ក៏​ត្រូវ​ជនសង្ស័យ​ទាញ​ទ្វារ​បិទ​ចាក់​គន្លឹះ​ជាប់​។ ដោយ​ពិបាក​ក្នុង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក៏​បាន​រាយការណ៍​ប្រាប់​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សុំ​ជំនួយ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ប្រើ​នីតិវិធី​ជំនាញ ទម្លុះ​ទ្វារ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ រួច​នាំ​ខ្លួន​ទៅ​កាន់​បញ្ជាការ​អាវុធហត្ថ​ខណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕