• Tue. Nov 29th, 2022

ល្បែងសុីសងដុះស្លែ គ្រប់ប្រភេទនៅ.ខណ្ឌចំការមន បើកលេងបានដោយរលូន ហាក់ដូចមិនខ្លាចញញើតនិងសមត្ថកិច្ចមូលដ្ឋាន

ល្បែងសុីសងដុះស្លែ គ្រប់ប្រភេទនៅ.ខណ្ឌចំការមន បើកលេងបានដោយរលូន ហាក់ដូចមិនខ្លាចញញើតនិងសមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ៖ មានទីតាំងល្បែងស៊ីសងមាន់ជល់ ហាយឡាយតាមទូរទស្សន៍និងល្បែងបៀរ អាប៉ោងខុសច្បាប់ បើកលេងយ៉ាងពពាក់ពូននិងអនាធិបតេយ្យ នៅក្នុងតារាងបាល់ទះ មួយកន្លែង នៅតាមបណ្តោយផ្លូវ.៤៦៦ ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈពេលនេះមិនទាន់មានឃើញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះមកទប់ស្កាត់ឬបង្រ្កាប!ស្របតាមរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយភូមិ ឃុំ ទាំង៧ចំណុចឲ្យមានសុវត្ថិភាព។

ជំុវិញពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ពលរដ្ឋបាននាំគ្នាសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុកនិងសុវត្ថិភាពដល់ពួកគាត់ខ្លាចកើតនូវបទល្មើសផ្សេងៗជាទីបំផុត( ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារជាដើម ទន្ទឹមនេះដែលបញ្ហាជំងឺ កូវីដ-១៩,, បម្លែងខ្លួនថ្មី ឈ្មោះថា អូមីក្រុង កំពុងឆ្លងរីករាលដាលជាខ្លាំង។

ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបាននអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាត្រួតពិនិត្យនិងទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញ ធ្វើការបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មួយកន្លែងកំពុងបើកដំណើរការលេងខាងលើនេះ ដោយអនុគ្រោះផងទាន៕