បក្សយុវជនកម្ពជា ដាក់ចេញគោលនយោបាយចំនួន៧ ចំណុចសម្រាក់ការបោះឆ្នោតឃុំ/សង្កាត់សម្រាប់ឆ្នាំ២០២២

បក្សយុវជនកម្ពជា ដាក់ចេញគោលនយោបាយចំនួន៧ ចំណុចសម្រាក់ការបោះឆ្នោតឃុំ/សង្កាត់សម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ ប្រមុខគណបក្សយុវជនកម្ពជា ដាក់ចេញគោលនយោបាយចំនួន៧ សម្រាក់ការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ/សង្កាត់សម្រាប់ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលនាព្រឹកថ្ងៃទី២១ ខែធ្នូនេះ លោកពេជ្រ ស្រស់ បានបង្ហាញពីគោលនយោបាយរបស់គណបក្សយុវជនកម្ពុជារួមមាន៖
១/ បើកវេទិកាសាធារណៈរៀងរាល់មួយខែម្តង ជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋានឃុំ/សង្កាត់ ។

២ / បោសសំអាតការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឃុំ/សង្កាត់។

៣ / ទិញរថយន្តពេទ្យសង្គ្រោះបន្ទាន់ដឹកពលរដ្ឋមានជំងឺ នៅក្នុងមូលដ្ឋានឃុំ សង្កាត់បញ្ជួនទៅនមន្ទីពេទ្យ ដោយឥតគិតថ្លៃ ។

៤ / ចាស់ៗគ្មានទីពឹងចាប់ពីអាយុ ៦០ ឡើងទៅទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀលម្នាក់ជារៀងរាលខែ និងទទួលបានការថែទាំពីរដ្ឋាបាលឃុំ សង្កាត់ ។

៥ / ពង្រឹងផលិតវិស័យកសិកម្មដើម្បីទទួលបានទីផ្សារអោយមានតម្លៃខ្ពស់។

៦ / បើកវគ្គបណ្តុះបណ្តាលពហុជំនាញដល់យុវជន ដែលបោះបង់ការសិក្សានៅក្នុងមូលដ្ឋានឃុំ /សង្កាត់ អោយមានមុខរបរចឹញ្ចឹមជីវិតច្បាស់លាស់ ។

៧ / បង្កើនថវិការ$៦០ម៉ឺនអភិវឌ្ឍឃុំ/សង្កាត់ក្នុងមួយឆ្នាំ និងពង្រឹងការប្រើប្រាសថវិការអោយមានតម្លាភាព ដើម្បីពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានឃុំ /សង្កាត់ ។