ខេត្ដកំពង់ចាម៖ រាជរដ្ឋាភិបាលបានដាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពយ៉ាងណាក្ដីហាក់ដូចជាជ្ញាធមានសមត្ថកិច្ចមិនគោរពតាម  

ខេត្ដកំពង់ចាម៖ រាជរដ្ឋាភិបាលបានដាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពយ៉ាងណាក្ដីហាក់ដូចជាជ្ញាធមានសមត្ថកិច្ចមិនគោរពតាម ។

ជាក់ទីតាំងលួចលាក់ល្បែងសុីសងជល់មាន់នឹងអាប៉ោងនៅចំណុច ក្នុងចំម្ការកៅស៊ូខាងជើងប្រហែល២ គីឡូម៉ែត្រ នៅភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននឹងកំពុងបើលេងយ៉ាងរំភើយគ្មានរំខានដល់អាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយហាក់បីដូចប្រទេសគ្មានច្បាប់ ដោយប្រមូលផ្ដុំគ្នាបេីកលេងយ៉ាងសប្បាយទៅវិញ ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាប។

បើយោងតាមប្រភពច្បាស់ការ ពីអ្នកចេញចូលលេងល្បែង ទីតាំងខាងលើបានឲ្យដឹងថាទីតាំងនេះគឺជាក្ដីសុខសាន្ដសម្រាប់ពួកគេលេងដោយគ្មានក្ដីព្រួយបារម្ភហេីយគ្មានសមត្ថកិច្ចណាមករំខានឡើយ

ហើយអ្វីដែលសំខាន់ទៀតនោះគេសង្កេតឃើញថា បទល្មើសចោរកម្មក៏កើតឡេីងដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ជុំវជុំវិញករណីខាងលេីអង្គភាពសារព័ត៌មានយើងព្យាមយាមទាក់ទៅលោកឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់តាមប្រពន្ធ័អេឡិចត្រូនិច(What App)និង(Telegram)តែលោកលោកមិនឆ្លើយតប។

ពាក់ព័ន្ធនឹងករណីនេះដែរប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសលោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក៍ដូចជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

អង្គភាពយើងនឹងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយ ពីអាជ្ញាធរ និង សមត្ថកិច្ច ឬសាម៉ីភាគីពាក់ទាំងអស់ ជុំវិញក្តីព្រួយបារម្ភ និងការលើកឡើងពីសំណាក់ប្រជាពរដ្ឋ នូវការបើកបនល្បែងស៊ីសងខាងលើ៕