សមត្ថកិច្ចចុះបង្ក្រាបហាង Mode Store ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយជាច្រើន

សមត្ថកិច្ចចុះបង្ក្រាបហាង Mode Store ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយជាច្រើន


(ភ្នំពេញ)៖ក្រោយទទួលបាន ពាក្យបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលបានទិញផលិតផលនៅ ហាង Mode Store ប៉ះចំផលិតផលក្លែងក្លាយ សមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម ហៅកាត់ថា «គ.ប.ផ.ក» កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចុះបង្ក្រាបហាង Mode Store សមត្ថកិច្ចបានបិទឃ្លុំបេនូវផលិតផលក្លែងក្លាយជាច្រើនទុកនៅនិងកន្លែងរងចាំបន្តនីតិវិធី។

ហាង Mode Store មានទីតាំងស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលមានម្ចាស់ហាង គឺ លោកស្រី ខេង ពិទូពុធធីតា ។
តាមប្រភពព័ត៌មានពីដើមបណ្ដឹង ដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានអោយដឹងថា ប្រតិបត្តិការនេះ គឺ ដឹកនាំដោយព្រះរាជអាជ្ញារង ចែ សុង និងសមត្ថកិច្ចនៃណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានការចូលរួមពី មន្ត្រី ក.ប.ប ,អភិបាលរងខណ្ឌ មេប៉ុស្ដិ៍ ចៅសង្កាត់ និងមន្រីចម្រុះជាច្រើនទៀត ។
ដើមបណ្ដឹងបានឲ្យដឹង ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញនូវផលិតផលក្លែងក្លាយ និងផលិតផលក្លែងម៉ាកជាច្រើនចំនួន ១២១មុខដែលមានម៉ាកដូចជា៖ MONT BLANC , CHANEL METALLIC , VERSACE, HERMES , DIOR , ARMANI , MICHAEL KORS , LOUIS VUITTON , GUCCI
, FURLA , GIVENCHY , LONG CHAMP , COACH , CALVIN KLAEN , TORY BURCH, BURBERRY
, LACOSTE , BOSS , DIOR , MONTBLANC , JUSTINCAVALLI , FERAGAMO , CHOE , ROBERTO CAVALLI MADE IN INTALY , PRADA , GIVENCHY , JIMY CHOO , FRED HOND , DVLGARI
,G&G,RAY DAN,CAVIN KLEN,FLEXON,GANT,BALMAIN,BEACTION,ROLPH ,LAUREN,TOM FORD,NIKE,MICHAEL KORS,GLAMMATTE,L’OREAL
STAR WARS,L’OREAL (601),MAX FACTOR,COLOR RICHE,L’OREAL PARIS,COLOR RICHE (465),BLUSH SCULPT,COLOR RICHE SERUM(s100),L’OREAL (CUSHION),NEUTROTEAN,L’OREAL (PERFECT CLEAN)
,L’HOMME LACOSTE,BOSS,BRIT,CHANER,MONT BLANC,TERRE D’HERMES
,VERSACE,DIORHOMME,HOT,MICHAELKORS,VERSACE,OMEGA,CITIZEN,BUR,BERRY,ROAMER,BULOVA,COACH,MOVADO,GC,BOSS,TOMMY,TISSOT,FILA
,VERSUS,RUE DU RHONE 88,SWISS ALTHINE,HERMES,LACOSTE,ROMANSON
,CONCORD,EMPORIO AMARNI,TAG HEUER,FOSSIL,EBEL,ORIENT,CALVIN ,KLEIN (C.K),MARC JACOBS,LNVICTA,MONDAINE,GUESS,FERRARI,L’OREAL
,L’OREAL –CREAM,L’OREAL-CREAM,L’OREAL –CREAM (ទឹក),L’OREAL –CREAM (ទៀន),MAX FACPOR X,MAX FACPOR X LIPFINITY ,L’OREAL GLAMBRONZE
,MAX FACPOR SMOTH EFFECT,LOREAL TRUE MATCH,DIOR CREM ,LANCOME
,L’OREALNUDE,VISIBLYCLEARFOAM,ARMANIEXCHANCE,EMPORIOWARMANI,EMPORIOWARMANI,EMPORIOWARMANI, LEVI’S,LEVI’S,MICHAEL ,MICHA,TOMMY-HILFIGER,VERSACE COLLECTION
,CHANEL,EMPOI ARMINI,LEVIScចំណែកម្ចាស់ទីតាំងសមត្ថកិច្ចនាំទៅកាន់ស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ។
ក្នុងសំណុំរឿងនេះសមត្ថកិច្ចបានកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ខណៈម្ចាស់ហាងត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញសិន ។
ប្រជាពលរដ្ឋ សង្ឃឹមថា ឣាជ្ញាធរមានសមត្ថកិច្ច នឹងឣនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះលោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store ដើម្បីទុកជាគំរូសម្រាប់ឣ្នករកស៊ីផ្សេងទៀត កុំឣោយយកតម្រាប់តាម ដែលនាំឲ្យខូចដល់ឣាជីវករឣ្នករកស៊ីត្រឹមត្រូវសុចរិតនិងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ៕