ភ្នំពេញ ÷ ទីតាំងល្បែងស៊ីសងបាញ់អាប៉ោងខុសច្បាប់មួយកន្លែងដំណើរការបើកលេងយ៉ាងគឃ្លើនជារៀងរាល់ថ្ងៃ ស្ថិតនៅភូមិមានជ័យ.១ សង្កាត់ស្ទឹងមានជ័យ.១ -ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាបចឹង????

ភ្នំពេញ ÷ ទីតាំងល្បែងស៊ីសងបាញ់អាប៉ោងខុសច្បាប់មួយកន្លែងដំណើរការបើកលេងយ៉ាងគឃ្លើនជារៀងរាល់ថ្ងៃ ស្ថិតនៅភូមិមានជ័យ.១ សង្កាត់ស្ទឹងមានជ័យ.១ -ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាប

ប្រភពច្បាស់ការណ៍ពីពលរដ្ឋបានឲ្យដឹងថា÷ មានទីតាំងបើកល្បែងស៊ីសងខុសច្បាប់នៅភូមិខាងលើនេះពួកគាត់សង្ស័យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅក្នុងទឹកដីខណ្ឌមានជ័យ ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងមួយកន្លែងនេះហើយមើលទៅបានជាបើកលេងយ៉ាងគឃ្លើនជារៀងរាល់ថ្ងៃកំពុងធ្វើឲ្យពួកគាត់រស់នៅមានការភ័យខ្លាចអំពីអសន្តិសុខដូចជាអំពើលួចឆក់ប្លន់ និងអំពើហិង្សាជាដើម។

បងប្អូនពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាមានវិធានការចាត់កម្លាំង ចុះត្រួតពិនិត្យទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងបើកលេងនៅខាងលើនេះដើម្បីធ្វើការបង្រ្កាបតាមគោលនយោបាយភូមិឃុំសង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕