ខណ្ឌចំកាមនទីតាំងជល់មាន់និងអាប៉ោងដ៍ធំអធិកាមិនហ៊ានបង្កាបព្រោះខ្លាចបារមីពួគញៀនល្បែងទាំងនុះ!!!!

ភ្នំពេញ៖ ជនញៀនល្បែងជាច្រើនអ្នកកំពុងតែប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសង មាន់ជល់ យ៉ាងរលូន ស្ថិតនៅបណ្តោយផ្លូវប្រឡាយទឹកស្អុយ ម្ដុំសិប្បកម្មឈើ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានមិនព្រមបង្ក្រាបតាមការ ស្នើសុំរបស់ប្រជាពលរដ្ឋ

 

តាមព័ត៌មាន ជាក់ស្ដែង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ ក្រុមការងារសារព័ត៌មានយើង បានចុះដល់ចំណុចទីតាំង ហើយបានរាយការណ៍ព័ត៌មានជូនដល់ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងស្នើសុំដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទប់ស្កាត់ តែបែរជា សមត្ថកិច្ចគ្មានចំណាត់ការទៅវិញ។

ប្រជាពលរដ្ឋ បានរិះគន់ថា ភាពអសកម្ម របស់សមត្ថកិច្ចមូលដ្ឋាន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយក្រសួងមហាផ្ទៃ។

ប្រជាពលរដ្ឋ ជាច្រើន បានបន្ត រិះគន់ទៀតថា៖ បើអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានមិនព្រមបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះទេ នោះប្រាកដជាមាន ករណី លួច ឆក់ ប្លន់ កើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។

ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែមាន ជំនឿលើលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ប្រាកដជាប្រើវិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើ ជាក់ជាមិនខាន។

ជុំវិញការចុះផ្សាយខាងលើនេះ សារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ