ប្រជាពលរដ្ធកំរងចាំមើលតើវាសនាលោកឧកញ្ញាគង់ចាន់ដេតទៅជាយ៉ាងណា?ឧកញាបំពុលសង្គម

ខេត្តតាកែវ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីហិង្សា ដល់គួរឲ្យរន្ធត់មួយបានកើតឡើង នៅចំណុច ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ

 

បង្កដោយជនសង្ស័យមួយក្រុមដែលជាអ្នកកាងល្បែង និងទទួលបញ្ជាពីលោក គង់ ចាន់ដេត ដែលគេស្គាល់ថាជា «ឧកញ៉ា» បានដេញវាយ ដេញកាប់ អ្នកសារព័ត៌មាន ដោយដំបង និងកាំបិត បណ្តាលឲ្យអ្នកសារព័ត៌មាន រង់របួសយ៉ាងធ្ងន់ធ្ងរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ ក្រុមអ្នកញៀនល្បែងស៊ីសង ទាំងនោះ តែងតែអួតអាង ថា គ្មានសមត្ថកិច្ចពាក់ព័ន្ធខេត្តតាកែវ និង អាជ្ញាធរមូលដ្ឋានណាហ៊ានប៉ះពាល់ ក្រុមខ្លួននោះទេ ព្រោះមានឈ្មោះ «គង់ ចាន់ដេត» ដែលមានគោរម្យងារជា «ឧកញ៉ា» មានលុយវាល់លានចាយមិនអស់ នៅពីក្រោយខ្នងទើបមិនមានសមត្ថកិច្ចណាហ៊ានបង្រ្កាប។

មហាជន ជាច្រើន កំពុងតែរង់ចាំមើល ថា៖ ឈ្មោះ «គង់ ចាន់ដេត» ដែលមានងារជា «ឧកញ៉ា» មានលុយវាល់លានចាយមិនអស់ និងជាមេខ្លោង ដែលបញ្ជាឲ្យកូនចៅខ្លួនដេញវាយ ដេញកាប់ មកលើអ្នកសារព័ត៌មាន តើ អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា?

មហាជន ជាច្រើន បានចោទជាសំណួរថា៖ តើលោក ភួន ឈីម អភិបាលស្រុកបាទី និងលោក ឆាយ កែវមុន្នី អធិការស្រុកបាទី សាកសមធ្វើជាអធិការ និង អភិបាលស្រុក បន្តទៀត ដែរឬទេ? បើបទល្មើសល្បែងស៊ីសងខុសច្បាប់កំពុងរីកដូចផ្សិត ក្នុងស្រុកបាទី បែរជាអស់លោកមិនបង្រ្កាប។

ហើយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ហើយនិងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មានសមត្ថភាព ស្រាវជ្រាវ វែកមុខរកបក្សពួកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់បានដែរឬយ៉ាងណា?

ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាច្រើន កំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ ចំពោះករណីខាងលើ។

ក្រុមការងារសារព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ៕