គ្រូ​ ឈឹម​ ម្ចាស់ឱសថបុរាណ ភ្នំទ្រទ្រង់ ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះធ្វើឆែកឆេរ!

គ្រូ​ ឈឹម​ ម្ចាស់ឱសថបុរាណ ភ្នំទ្រទ្រង់ ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះធ្វើឆែកឆេរ!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអស់ បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ។

ដោយនៅក្នុងការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដកហូតសម្ភារៈមួយចំនួន ដើម្បីយកទៅធ្វើការត្រួតពិនិត្យ ដើម្បីបញ្ជាក់ថា ឱសថបុរាណទាំងនោះ មិនមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ចំពោះការដកហូតសម្ភារៈទាំងអស់នេះ គឺត្រូវយកទៅធ្វើតេឡើងវិញ ដើម្បីបញ្ជាក់ថា សម្ភារៈទាំងអស់នេះ មិនប៉ះពាល់ដល់សុខភាព និងបានកោះហៅម្ចាស់ឱសថបុរាណមកធ្វើការសួរនាំផងដែរ៕