ទីតាំងបើកបទល្មើសល្បែងសុីសងខុសច្បាប់មួយកន្លែងនេះនៅតែបន្តដំណើរការបើកលេងយ៉ាងសកម្មប្រចាំនៅក្នុងទឹកដី ឃុំជន្លង ស្រុកបាទី បានដោយរលូន!

ទីតាំងបើកបទល្មើសល្បែងសុីសងខុសច្បាប់មួយកន្លែងនេះនៅតែបន្តដំណើរការបើកលេងយ៉ាងសកម្មប្រចាំនៅក្នុងទឹកដី ឃុំជន្លង ស្រុកបាទី បានដោយរលូន!

(ខេត្តតាកែវ ÷មិនធម្មតាមែនបុគ្គល(ឈ្មោះ ដេត)ជាម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងចំណុចក្នុងព្រៃចូលតាមរបងឯកឧត្តមសុខអាន ចម្ងាយប្រហែល 3.គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទន្លេបាទី ឃុំជន្លង ស្រុកបាទី ខេត្តតាកែវ កំពុងនាំបក្សពួកបើកលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃឬមួយ អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាប!!

ជាក់ស្ដែងនៅរសៀលថ្ងៃទី9 ខែតុលា ឆ្នាំ2021-នេះប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកបាទី ជាអ្នកបើកភ្លើងខៀវហើយមើលទៅបានបុគ្គល(ឈ្មោះ ដេត)ជាម្ចាស់បនល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះកំពុងតែវង្វក់ស្មារតីឲ្យក្រុមអ្នកញៀនល្បែងនាំគ្នាចូលទៅលេងយ៉ាងពពាក់ពពូនហាក់បីដូចមិនដែលចេះខ្លាចញញើតពីច្បាប់នោះឡើយ!?

ប្រភពដដែលពីប្រពលរដ្ឋបានឃើញសភាពបែបនេះធ្វើឲ្យពួកគាត់មានកង្វល់និងការភ័យខ្លាចអំពីបញ្ហាខ្លាចការរីករាលដាលឆ្លងជំងឺ កូវីដ-19,, ពីពួកអ្នកដែលមកលេងល្បែងខុសច្បាប់នៅទីកន្លែងនេះនិងភ័យខ្លាចអំពីអសន្តិសុខដូចជាអំពើលួចឆក់ប្លន់និងអំពើហិង្សាក៏ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះផងដែរ។

ជុំវិញករណីនេះប្រជាពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជាពិសេស លោកឧត្តមសេនីយ៍ទោ សុខ សំណាង ជាស្នងការនគរបាលខេត្តតាកែវ សូមមេត្តាមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមនុស្សសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ បីកុំ បីការពារ ៕