ភ្នំពេញ៖ ចៅក្រមស៉ើបសួរនៃសាលដំបូងរាជធានីភ្នំពេញលោក សាន ប៊ុនធឿន បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ មាស ពន្លឺ ពីបទ «ឆបោក»

ភ្នំពេញ៖ ចៅក្រមស៉ើបសួរនៃសាលដំបូងរាជធានីភ្នំពេញលោក សាន ប៊ុនធឿន បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ មាស ពន្លឺ ពីបទ «ឆបោក»

ក្រោយមិនចូលខ្លួនតាមដីកាកោះហៅនាពេលកន្លងមក។ នេះបើយោងតាមដីកាដែលអង្គភាពព័ត៌មានយើង ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ខ្លឹមសារក្នុងដីកាបញ្ជាក់ថា ឈ្មោះ មាស ពន្លឺ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានចោទពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃពី២៥ ខឺមីនា ឆ្នាំ២០១៩ បទល្មើសដែលមានឲ្យចែងផ្ដន្ទាទោសតាមបទបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌដែលតាមបទចោទនេះគឺជាបទមជ្ឈិម និងកំណត់ទោសឲ្យជាប់ពន្ធនាគារ។

គួរជម្រាបជូនថា បុគ្គលឈ្មោះ មាស ពន្លឺ រូបនេះជាមន្ត្រីសុរិយោដីស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងមានរឿងរ៉ាវរងបណ្ដឹងជាច្រើននៅឯខេត្តកណ្ដាល ដោយប្រើប្រាស់ក្នុងរូបភាពឆបោកលើរូបមន្តតែមួយ៕