ល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត សមត្ថកិច្ចមិនអើពើបង្ក្រាប ខណៈជំងឺឆ្លងកូវីដ19 នឹងមេរោគបំឡែងថ្មី ដែល តា កំពុងវាយលុក!

ល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត សមត្ថកិច្ចមិនអើពើបង្ក្រាប ខណៈជំងឺឆ្លងកូវីដ19 នឹងមេរោគបំឡែងថ្មី ដែល តា កំពុងវាយលុក!

ហ្គេមបាញ់ត្រី និងល្បែងអនឡាញជាច្រើន ទៀតក្នុងទីតាំងដែលមានឈ្មោះTHE SKYដែលមានម្ចាស់ទីតាំងឈ្មោះ( ប៊ុត សុងគ្រី ) ហៅក្រៅថា( ទី )ដែលទីតាំងនេះស្ថិតនៅក្នុងភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ

តាមប្រភពនិង សេចក្ដីរាយការណ៍មកថា ទីតាំងខាងលើនេះពុំដែលឃេឺញមានការបិទមិនអោយលេងម្ដងណាឡេីយ ទោះជាមានជំងឺឆ្លងគ្រប់ កូវីត19 រីករាលដាលយ៉ាងណាក៏ដោយ ដោយគេសង្សយ័ថា មានមន្រ្តីធំៗបានទទូលភាគរយពីទីតាំងខាងលេីនេះ ទេីបមិនមានវិធានការបិទឡេីយទោះបីជាមេរោគបំឡែងថ្មីឈ្មោះ ដែលតា ឆ្លងប៉ុន្មានពាន់នាក់ក៏មិនអាចបិទបានដែរ ។ ពលរដ្ឋ ទទូចសុំអោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនិងជាគណៈអភិបាលខេត្តបន្ទាយមានជ័យ មេត្តាពិនិត្យដោយក្ដីអនុគ្រោះផងចុះ ព្រោះស្ថានការណ៍កាន់តែខ្លំាងឡេីងហេីយ កាលពីថ្ងៃទី១៤ ឆ្លង១៦១នាក់មកទល់ពេលនេះនៅក្នុង ស្ថានការណ៍ភ័យខ្លាចដដែល

ប្រជាពលរដ្ឋកំពុងតែឆ្ងល់ថា តេី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោក ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តេីលោកមានជ្រាបទេថា ករណីល្បែងស៊ីសងខុសច្បាប់មានជាច្រើនកន្លែងក្នុងភូមិសាស្ត្ររបស់ខ្លួន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកុះករ និងមានការបើករំាច្រៀងផឹកស៊ីយ៉ាងសប្បាយ ដោយពុំខ្លាចនឹងការឆ្លងរីករាលដាលនូវជំងឺកូវីដ19 ខឹង?

ប្រជាពលរដ្ឋដាក់ការសង្ស័យថា កន្លែងដែលបើកល្បែងស៊ីសងនិងរាំច្រៀងផឹកស៊ីសប្បាយដែលមិនខ្លាច ឆ្លងជំងឺកូវីត19 និង ដែលតា នៅក្នុងក្រុងប៉ោយប៉ែត ប្រហែលជាមានការបើកភ្លើងខៀវឃុបឃិតគ្នាជាប្រព័ន្ធរបស់មន្ត្រីមូលដ្ឋានហើយមើលទៅបានជាស្ងាត់ដូចចោរលួចសេះពុំឃើញមានសមត្ថកិច្ចណាធ្វើការទប់ស្កាត់ឬបង្ក្រាបឡើយ។