ឈ្មួញ​សម្រុក​នាំចូល​ទំនិញ គេចពន្ធ​តាម​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ស្រុក​កំរៀង ដោយការឃុបឃិតបើកដៃពីសំណាក់លោក នួន ង៉ែត

បាត់ដំបង ៖​ប្រភពពីក្រុមឈ្មួញមួយចំនួន និងមន្ដ្រីគយដែលប្រចាំនៅបានបង្ហើបឲ្យលោក នួន ង៉ែត ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ជា​អ្នក​ឃុបឃិត​ឲ្យ​លោក នួន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។ ជាងនេះទៅទៀត​លោក នួន ង៉ែត កំពុង​ប្រើ​អំណាច​គាបសង្កត់​ទៅលើ​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក នួន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ស្និទ្ធ​នឹង​លោក នួន ង៉ែត បាន​ឲ្យ​ដឹងថា​ការដែល​លោក នួន ង៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មានការ​ឃុបឃិត​សម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ជា​មេ​គយ​ធំ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ ព្រោះ​អំពើពុករលួយ​របស់លោក នួន ង៉ែត ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។​

​បើតាម​មន្ត្រី​នៅ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក នួន ង៉ែត កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ ទន្ទឹមនឹងនេះ​លោក នួន ង៉ែត ក៏​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចេញ​អង្ករ​និង​កន្ទក់ ព្រមទាំង​ទំនិញ​ផ្សេងៗ​ទៀត​ពី​ទឹកដី​ខ្មែរ​ចូលទៅ​ប្រទេស​សៀម​យ៉ាង​រលូន ហើយ​លោក នួន ង៉ែត តែង​យកឈ្មោះ​លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ទៅ​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក នួន ង៉ែត បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​សៀម​តាម​ច្រកទ្វារ​តំបន់​អូរ​អន្លក់ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក នួន ង៉ែត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្តបាត់ដំបង មួយចំនួន​បាន​អះអាងថា លោក នួន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ទើប​លោក យូ ហេង បណ្ដោយ​ឲ្យ​លោក នួន ង៉ែត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដោយសារ​ថា​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង និង​ពី​មេ​គយ​ចល័ត​ក្នុង​ខេត្តបាត់ដំបង ទើប​លោក នួន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​យ៉ាង​ក្រអឺតក្រទម​។ ទន្ទឹមនឹងនេះ​មន្ត្រី​នៅ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ស្រុក​ខ្មែរ​ក៏មាន​ច្រើន ហើយ​ទំនិញ​ច្រើន​ប្រភេទ​ក៏ត្រូវ​បាន​ឈ្មួញ​ដឹកជញ្ជូន​ពី​ស្រុក​ខ្មែរ​ចេញទៅ​ប្រទេស​សៀម​យ៉ាងគំហុក​ផងដែរ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក នួន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ស្រុក​កំរៀង និង​បក្ខពួក​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​តាមរបៀប​ពុករលួយ បានយ៉ាងសុខស្រួល…៕