ប្រជាពលរដ្ឋសម្ដែងការខកចិត្តចំពោះលោក កែវ សេង ចុះអនុវត្តរឿងចាក់ដីរំលោភបំពានអាងស្តុកទឹកដ៏ធំរបស់រដ្ឋ!

ប្រជាពលរដ្ឋសម្ដែងការខកចិត្តចំពោះលោក កែវ សេង ចុះអនុវត្តរឿងចាក់ដីរំលោភបំពានអាងស្តុកទឹកដ៏ធំរបស់រដ្ឋ!


(កណ្ដាល)៖ដីអាងស្តុកទឹកមួយកន្លែងស្ថិតនៅស្រុកកៀនស្វាយមិនទាន់បញ្ចប់នៅឡើយនោះទេដែលប្រជាពលរដ្ឋសង្កេតឃើញមានសារព័ត៌មានបន្តបន្ទាប់ពាក់ព័ន្ធបញ្ហាការចាក់ដីលុបអាងស្តុកទឹកដ៏ធំរបស់រដ្ឋដែលអាចរំដោះទឹកនិងជៀសវាងគ្រោះមហន្តរាយដោយសារទឹកជំនាន់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងកម្មវិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ សម្តេច តេជោ ហ៊ុនសែន បានដាក់ចំៗ និងសង្កត់ធ្ងន់ៗថា« សម្ដេចបានបញ្ជាឲ្យចៅហ្វាយខេត្តចុះត្រួតពិនិត្យភ្លាម ប្រសិនបើមិនចុះរារាំងនោះទេ នឹងក្លាយជាដីកម្មសិទ្ធិឯកជន ដែលបំពានលើបឹងកម្មសិទ្ធិរបស់រដ្ឋ»។

ស្រាបតែថ្ងៃទី3 ខែសីហា ឆ្នាំ2021អភិបាលនៃគណ:អភិបាលស្រុកកៀនសកវាយ បានចេញលិខិតបង្គាប់ការចាត់តាំងលោក កែវ សេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកដឹកនាំមន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យនិងអង្កេតការវាស់វែងទីតាំងស្ថិតនៅភូមិឈើទាល២ ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលដីអាងស្តុកទឹកដ៏ធំរបស់រដ្ឋផ្ទាល់តែម្ដង។

ប៉ុន្តែលោក កែវ សេង បានអនុវត្តហួុសព្រំដែននិងផ្ទុយស្រឡះពីអនុសាសន៍សម្ដេចបែរជាដឹកនាំមន្តី្រក្រោមឱវាទយកគ្រឿងចាក់ឈូសឆាយបោះបង្គោលដីរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងការពារជនខិកខូចទៅវិញថែមកាយលុបបឹងរដ្ឋក្រោមលេសធ្វើផ្លូវជូនប្រជាពលរដ្ឋទៅវិញ ថែមទាំងចាក់ដីរំលោភបំពានដីកម្មសិទ្ធិឯកជនស្របច្បាប់វិញ។


ប្រជាពលរដ្ឋនៅតែមិនយល់ចំពោះសកម្មភាពរបស់លោក កែវ សេង និងមន្រ្តីក្រោមឱវាទទាល់តែសោះថាតើលោកចុះមកដើម្បីត្រួតពិនិត្យស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងការពារដីបឹងស្តុកទឹករបស់រដេ្ឋឬមកក្នុងនាមជាអ្វីឲ្យប្រាកដ?បើសង្កេតមើលទៅសកម្មភាពផ្ទុយពីអនុសាសន៍សម្ដេចហើយបែរជាចុះមកដើម្បីកាងជនឆ្លៀតឱកាសទៅវិញ ឬរូបលោកនិងមន្ត្រីក្រោមឱវាទមានផលប្រយោជន៍ក្នុងរឿងនេះទេដឹងបានជាខំប្រឹងយ៉ាងនេះ។
ទោះបីជាយ៉ាងណាប្រជាព្រលរដ្ឋទទូចឲ្យថ្នាក់ដឹកនាំមេត្តាចុះត្រួតពិនិត្យដោះស្រាយដោយផ្ទាល់ជូនពួកគាត់ផង បើមិនដូច្នោះទេពួកស្តុកទឹកនិងដីកម្មសិទ្ធិប្រជាពលរដ្ឋដែលមានតំបន់ក្បែរនោះច្បាស់ជាបាត់បង់ចំពោះការចាក់ដីរំលោភជាមិនខាន។


អង្គភាពយើងខ្ញុំពុំទាន់បានសម្ភាសន៍ខាងលោកកែវ សេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកឡើយ ហើយអង្គភាពយើងខ្ញុំកំពុងរងចាំការបកស្រាយរបស់លោកក្នុងសំណុំរឿងមួយនេះ៕