ក្រសួងសុខាភិបាលចុះបង្រ្កាបទីតាំងលក់ឱសថគ្មានបញ្ជិការឈ្មោះគ្រាប់ម្សៅយិនស៊ិន គ្មានបញ្ជិការចំនួន៤០០កំប៉ុង

ក្រសួងសុខាភិបាលចុះបង្រ្កាបទីតាំងលក់ឱសថគ្មានបញ្ជិការឈ្មោះគ្រាប់ម្សៅយិនស៊ិន គ្មានបញ្ជិការចំនួន៤០០កំប៉ុង

(ភ្នំពេញ)៖កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសម្អាង ដឹកនាំដោយលោកឱសថការី ហួត សេងថុង អនុ

ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យនិងឆែកឆេរទីតាំងលក់ឱសថគ្រាប់ម្សៅយិនស៊ិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខៈ២I ផ្លូវ២៦៥

ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងផ្ទះលេខៈ២៣១៣ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


សូមជម្រាបជូនថា ទីតាំងដែលលក់ឱសងគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ីជាករណីសង្ស័យលួចលក់សារធាតុ ឱសថសម័យ និងមានការវេចខ្ចប់ដោយគ្មានការ

អនុញ្ញាតពីក្រសួងសុខាភិបាល និងលក់ឱសងម្សៅយិនស៊ិនម៉ាឡេស៊ីចំនួន៤០០កំប៉ុងដែលគ្មានបញ្ជិការត្រឹមត្រូវ៕