ពិតជាព្រហើនមែនហ៊ានចាក់ដីលុបអាងស្តុកទឹកដ៏ធំរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន

ពិតជាព្រហើនមែនហ៊ានចាក់ដីលុបអាងស្តុកទឹកដ៏ធំរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន

(ខេត្តកណ្ដាល)៖ដីអាងបឹងធំមួយកន្លែងស្ថិតនៅភូមិឈើទាល2 ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល ត្រូវបានលោកស្រីម្នាក់និងបក្សពួកជាច្រើនទៀតយកគ្រឿងចក្រចុះឈូសឆាយជីកព្រុំបោះបង្គោលនិងចាក់ដីធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរំភើយដោយមិនខ្លាចញញើតអាជ្ញាធរទាល់តែសោះ។

នេះបើយោងតាមប្រពភប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះដែលអង្គភាពយើងខ្ញុំទទួលបាន។

យោងតាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងដីខាងលើត្រូវបានលោកស្រីម្នាក់និងបក្សពួកយកគ្រឿងចក្រធ្វើការជីកឈូសឆាយរំលោភបំពាននោះ គឺជាដីដែលអាជ្ញាធរបានធ្វើការហាមឃាត់ដោយកំណត់ថាជាអាងបឹងធំមួយក្នុងស្រុកកៀនស្វាយដូចមានលិខិតលេខៈ ៧៥ សជណ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា អាជ្ញាធរមូលដ្ឋានក៏បានធ្លាប់ធ្វើការចុះហាមឃាត់ចំពោះករណីជីកឈូសឆាយរំលោភបំពានដីរដ្ឋផងដែរ ប៉ុន្តែហាក់បីដូចជាមិនខ្លាចញញើតអាជ្ញាធរមូលដ្ឋានសោះ បើទោះជាអាជ្ញាធរឬប្រជាពលរដ្ឋរស់ក្នុងតំបន់បានធ្វើការពន្យល់ណែនាំយ៉ាងណាក្ដីជាពិសេសបានបង្ហាញ លិខិត សជណជាដើម ក៏នៅតែមិនស្ដាប់នឹងបន្តការឈូសឆាយចាក់ដីរំលោភបំពានដដែល។

ប្រជាពលរដ្ឋមានការនឿយឆ្ងល់ថា តើលោកស្រីម្នាក់និងបក្សពួកនេះជានរណា?ឬជាអ្នកអំណាចលុយកាក់ឬមានខ្សែរអាងខ្នងខាងណា?បានជាផ្គើននឹងច្បាប់ហ៊ានអោយគ្រឿងចាក់ឈូសឆាយរំលោភដីដែលជាសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដែលបង្កឲ្យមានការស្ទះផ្លូវទឹកជាហេតុនាំឲ្យគ្រោះមហន្តរាយទឹកជំនាន់ជាដើម។

ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តានឹងចុះស្រាវជ្រាវត្រួតពិនិត្យ ដោះស្រាយចំពោះបញ្ហានេះ នឹងបញ្ឈប់សកម្មភភាពរំលោភដីរដ្ឋជាបន្ទាន់។

គួររំលឹកផងដែរថា កាលពីថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានស្នើទៅឣភិបាលរាជធានីខេត្ត ដើម្បីស្នើសុំជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេដោយមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាដល់លទ្ធភាពនៃការរំដោះទឹកនិងបង្កជាគ្រោះមហន្តរាយទឹកជំនាន់ដោយសារចាក់ដីមាត់ច្រាំងទន្លេ ស្ទឹងឬតំបន់មួយចំនួនត្រូវបានចាក់ដីរំលោភបំពាន៕