ក្រោយផ្ទុះការតវ៉ារឿងអង្ករបរទេសដាក់រូបអង្គរវត្ត សមាគម ស.ស.ស អំពាវនាវឲ្យប្រជាពលរដ្ឋផ្ដល់ព័ត៌មានពីប្រភពនិងទីតាំងនៃការក្លែងម៉ាកក្នុងស្រុក

ក្រោយផ្ទុះការតវ៉ារឿងអង្ករបរទេសដាក់រូបអង្គរវត្ត សមាគម ស.ស.ស អំពាវនាវឲ្យប្រជាពលរដ្ឋផ្ដល់ព័ត៌មានពីប្រភពនិងទីតាំងនៃការក្លែងម៉ាកក្នុងស្រុក

(ភ្នំពេញ)៖ក្រោយពីមានក្រុមហ៊ុនបរទេសបានប្រើប្រាស់ឈ្មោះនិងម៉ាកសញ្ញារូបប្រាសាទអង្គរវត្តកាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លង ក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានសហការគ្នាដើម្បីទប់ស្កាត់ចំពោះការចរាចរណ៍លើទីផ្សារនៅបរទេសដែលប្រើប្រាស់រូបអង្គរវត្តគ្មានការអនុញ្ញាតពីកម្ពុជា។

ស្រាប់តែនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានឲ្យដឹងថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទាំងពីរ និងកិច្ចសហការយ៉ាងជិតស្និទ្ធភាគីថៃ បានស្រាវជ្រាវរកឃើញថា ក្រុមហ៊ុនដែលប្រើប្រាស់រូបសញ្ញាអង្គរវត្តមានឈ្មោះ Voyage India (នៅប្រទេសឥណ្ឌា) ដែលដាក់ឈ្មោះលើផលិតផលថា Angkor wat Thia Hom Mali Jasmine Rice ។

សេចក្ដីប្រកាសដដែលបានបន្ថែមទៀតថា ក្រសួងបានឲ្យស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការតវ៉ាឲ្យក្រុមហ៊ុនខាងលើបញ្ឈប់ជាបន្ទាត់ចំពោះទង្វើលដែលប្រើឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់ដែលជាទង្វើលខុសនឹងច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងបារីស្ដីពីកិច្ចការពារកម្មសិទ្ធិឧហ្សាហកម្ម។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)សង្កេតឃើញថា នៅតាមបណ្ដាយសង្គមមានប្រជាពលរដ្ឋបានបញ្ចេញមតិ និងការនឿយឆ្លល់យ៉ាងច្រើនចំពោះការដាក់ឈ្មោះនិងប្រើប្រាស់រូបភាពអង្គរវត្តលើផលិតផលមួយចំនួនដែលមានប្រភពពីបណ្ដារក្រុមហ៊ុនបរទេសជាច្រើនផងដែរ និងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវចាត់វិធានការជាដើម។

សមាគមសូមជម្រាបជូនថា ករណីទាំងអស់នេះ ស្របតាមគោលបំណង បេសកម្ម និងទស្សនៈវិស័យរបស់សមាគមស្នើសុំឲ្យប្រជាពលរដ្ឋផ្ដល់ព័ត៌មាននិង ប្រភពមកសមាគមប្រសិនបើមានការវេចខ្ចប់ឬផលិតផក្នុងដើម្បីមានវិធានការចំពោះទង្វើលដែលរំលោភកម្មសិទ្ធិបញ្ញាស្របតាមច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់មិនស្មោះ ចូលរួមទប់ស្កាត់ជាបន្ទាន់ ជាពិសេសធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។

យោងតាមច្បាប់តាមច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់មិនស្មោះត្រង់មាត្រា៦៤ ចែងថា ជនណាដែលក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀតដែលចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជាដូចត្រូវផ្ដន្ទាទោសពិន័យ១លានទៅ២០លានរៀលនិងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំទៅ៥ប្រាំឆ្នាំឬទោសណាមួយនៃទោសទាំងពីរនេះ។
មាត្រា៦៥ ច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម ចែងថា ជនដែលត្រាប់តាមពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀតដែលចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា គោលបំណងបំភ័ន្តសាធារៈជន ដូចមានចែងក្នុងមាត្រា២៣ នៃច្បាប់ដដែល(ទង្វើអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់)ពិន័យ៥លានទៅ១០លាន និងផ្ដន្ទាសទោស១ខែទៅ១ឆ្នាំឬទោសណាមួយនៃទោសទាំងពីរនេះ។

សូមបញ្ជាក់ផងដែថា ជាលទ្ធផលក្រុមហ៊ុនឥណ្ឌាខាងលើបានបញ្ឈប់ការដាក់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់លើផលិតស្របតាមតាមការតវ៉ារបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ។