វិធីបោកថ្មីមកទៀតហើយសូមសុភាពនារីទាំងឡាយមេត្តាប្រុងប្រយ័ត្ន

វិធីបោកថ្មីមកទៀតហើយសូមសុភាពនារីទាំងឡាយមេត្តាប្រុងប្រយ័ត្ន

ប្រិយមិត្តធ្លាប់ដឹងខ្លះហើយថាកន្លងមកតែងតែមានវិធីបោកជាច្រើនតាមរូបភាពផ្សេងៗគ្នាដូចជា បោកថាជាបងប្អូនគ្រោះថ្នាក់ចរាចរណ៍ ជាកូនគ្រោះថ្នាក់ចរាចរណ៍ ត្រូវការលុយជាបន្ទាន់ ឬក៏ត្រូវរង្វាន់ពីក្រុមហ៊ុនពីក្រុមហ៊ុនជាដើមហើយនិងមានច្រើនរូបភាពទៀតផងដែរ។

ឥឡូវនេះស្រាប់តែមានវិធីបោកថ្មីទៀតដែលប្រើវិធីសុំស្រលាញ់ឬហៅថា(ញ៉ែ)តាមរយៈហ្វេសប៊ុកដោយត្រូវបង្ហាញមុខតាមការខលឆាតបន្ទាប់មកសុំស្រលាញ់នឹងសុំស្គាល់ដល់អាណាព្យាបាលដែលបង្ហាញមុខពិតៗដើម្បីអោយមានការជឿទុក្ខចិត្តដោយលើកយកវិធីផ្សេងៗគ្នាដូចជា អួតថាខ្លួនជាកូនអ្នកមាន រកស៊ីមុខជំនួញធំហ៊ានទិញគ្រឿនមានតំលៃអោយទាំងអស់និយាយរួមគឺនិយាយអោយមានភាពជឿជាក់។

បន្ទាប់មកទៀតឈានដល់ការណាត់ជួបប៉ុន្តែការនិយាយថាសុំណាត់ជួបឬក៏ទៅលេងផ្ទះឪពុកម្តាយនោះគឺសុទ្ធតែវិធីបោកទាំងអស់ ព្រោះថាពេលដល់ថ្ងៃណាត់ជួបគេថាជួបឧបសគ្គតាមផ្លូវដូចជាត្រូវប៉ូលីសចាប់ឬក៏មានឧបសគ្គផ្សេងៗដែលតម្រូវអោយខាងស្រីជួយផ្ញើលុយទៅអោយព្រោះមានការខ្វះខាតលុយឲ្យប៉ូលីស រួចហើយបុគ្គលឈ្មោះ(ហេង គឹមហ៊ាង) និយាយទៀតថាសូមជួយបងសិនណាចាំបងទៅដល់ផ្ទះប៉ាម៉ាក់អូនចាំបងបើកលុយពីកុងធនាគាឲ្យវិញ ចំណែកខាងស្រីសូមមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មានបន្តទៀតថាពីមុនមកនាងខ្ញុំធ្លាប់បានឮវិធីឆបោកតាមរយៈរូបភាពផ្សេងៗជាច្រើន តែមិនធ្លាប់បានឮឃើញតាមរយៈរូបភាពសុំមកលេងផ្ទះឬចូលស្ដីដណ្ដឹងអញ្ចឹងពីមុនមកទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះមាន គណនីហ្វេសប៊ុកឈ្មោះ (ហេង គឹមហ៊ាង) នេះតែងតែបោកស្ត្រីជាច្រើនអ្នកដែលបង្ហាញនូវរូបសម្រស់របស់ខ្លួននឹងអួតខ្លួនថាជាអ្នកមានលុយឬក៏ជាកូនអ្នកមានណាម្នាក់ដើម្បីអោយមានភាពជឿជាក់។

ដូច្នេះសូមមហាជនទាំងអស់ជាពិសេសស្ត្រីគ្រប់រូបសូមមេត្តាប្រុងប្រយ័ត្នចេញបោកបុគ្គលរូបនេះហើយក៏សូមសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវរកមុខជននេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ពីបទឆបោកផង ទាន៕