អបអរសាទរ!លោក ឆេង សុវីន ទទួលមុខតំណែងជាប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ (ស.ស.ស)

អបអរសាទរ!លោក ឆេង សុវីន ទទួលមុខតំណែងជាប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ (ស.ស.ស)

(ភ្នំពេញ)៖ យោងតាមប្រកាសលេខៈ១៨០៣ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)ក្នុងការចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃដោយតម្រូវឲ្យធ្វើសកម្មភាពស្របច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគិតយុត្តនានាជាធរមាន។

សូមជម្រាបជូនថា លោក ឆេង សវីន ទទួលមុខតំណែងជាប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ (ស.ស.ស)ឬហៅកាត់ថាសមាគមស៣ ដោយបំពេញតួនាទីភារកិច្ចដូចខាងក្រោម៖
– រៀបចំគោលនយោបាយសំរាប់បុគ្គលិក និងសមាជិក ព្រមទាំងបន្តត្រួតពិនិត្យការអនុវត្ត ដោយមានប្រសិទ្ធិភាពខ្ពស់។


– រៀបចំផែនការយុទ្ធសាស្រ្ត សំរាប់ការអនុវត្តសកម្មភាព និងហិរញ្ញវត្ថុ ប្រចាំឆមាស និងប្រចាំឆ្នាំ ជូន គណៈកម្មការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល។
– រៀបចំសំណើ សំរាប់ការអនុវត្តសកម្មភាពឆមាសបន្ទាប់ ជូនថ្នាក់ដឹកនាំ ពិនិត្យ និងអនុម័ត។
– រៀបចំរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ និងប្រចាំឆ្នាំ ជូនថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល។


– ទំនាក់ទំនងស្ថាប័នពាក់ព័ន្ធ ឬ ស្ថាប័នសាព័ត៌មាននានា ដើម្បីចូលជាសមាជិកសមាគម។
– ទទួលខុសត្រូវ រៀបចំចាត់ចែងរាល់សិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីពិសេសផ្សេងៗ របស់សមាគមជាមួយសមាជិក និងអ្នកពាក់ព័ន្ធផ្សេងៗ។

គួររំលឹកផងដែថា សមាគម ស.ស.ស ឬហៅកាត់ស៣ បង្កើតឡើងមានគោលបំណង ដូចជា
– បណ្ដុះបណ្ដាលអ្នកសារព័ត៌មានអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ,កិច្ចការពារអ្នកប្រើប្រាស់,ការប្រកួតប្រជែងមិនស្មោះត្រង់, និង ច្បាប់ផ្សេងទៀត សំដៅការចូលរួមអភិវឌ្ឍន៍សង្គម ដើម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះដល់ប្រជាពលរដ្ឋ,ពាណិជ្ជករ,សហគ្រិន និង ស្ថាប័ណ្ណផ្សេងទៀត។
– ផ្សព្វផ្សាយអោយបានទូលំទូលាយនូវព័ត៌មាន ហានិភ័យនៃផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់, ដំណោះស្រាយ និង វិធីការពារ។
– សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះសមាគមនេះ មានបេសកកម្មនិងទស្សៈវិស័យមួយចំនួនផងដែរ៖
– ចូលរួម និង សហការបង្កើតកិច្ចការងារបណ្ដុះបណ្ដាល,សិក្ខាសាលា,សន្និសិទ្ធិ,បទបាឋកថាដល់ អ្នកសារព័ត៌មាន អោយយល់ដឹងអំពី កិច្ចការពារអ្នកប្រើប្រាស់ ,ការប្រកួតប្រជែងមិនស្មោះត្រង់,ច្បាប់ផ្សេងៗ និងចែករំលែកចំណេះដឹងទូទៅអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិសំដៅហុចផលប្រយោជន៍ដល់ ប្រជាពលរដ្ឋ សហគ្រិន និងស្ថាប័នពាក់ព័ន្ធ។
-ផ្សព្វផ្សាយព័ត៌មានពិតអំពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព័ត៌មានដែលបម្រើដល់សេដ្ឋកិច្ចជាតិ។
-ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងផ្ដល់ព័ត៌មានអំពីផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ដើម្បីរីកចម្រើនសេដ្ឋកិច្ចជាតិ។
-ចូលរួមសហការជាមួយបណ្តាដៃគូ អង្គការ សមាគម ស្ថានទូត និង អង្គភាពផ្សេងទៀតដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីការផលិត,រោងចក្រ,សហគ្រាសលើគ្រប់វិស័យ ទាំងក្នុងស្រុក និង ក្រៅស្រុក ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ហើយរទស្សនៈវិស័យរបស់សមាគមចង់ឃើញអ្នកសារព័ត៌មាន យល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកួតប្រជែងមិនស្មោះត្រង់, ផលិតផលពិតនិងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ ប្រជាពលរដ្ឋ ពាណិជ្ជករ និង ស្ថាប័នពាក់ព័ន្ធ៕