អបអរសាទរ!លោកស្រី ឃាម ស្រីហ៊ុច ត្រូវបានសមាគមCCA តែងតាំងជាប្រធានគណៈកម្មាការគុណភាពគ្រឿងសម្អាង

អបអរសាទរ!លោកស្រី ឃាម ស្រីហ៊ុច ត្រូវបានសមាគមCCA តែងតាំងជាប្រធានគណៈកម្មាការគុណភាពគ្រឿងសម្អាង

(ភ្នំពេញ)៖ យោងតាមសេចក្ដីសម្រេចលេខៈ០៥០/២១ ស.រ.គ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមCCAបានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មាការគណៈកម្មាការគុណភាពគ្រឿងសម្អាងនៃសមាគមអ្នកប្រឹក្សាយោបល់ CCA ។

តើគណៈកម្មការគុណភាពគ្រឿងសម្អាងបង្កើតឡើងក្នុងគោលបំណងអ្វី ?ហើយមានតម្រូវការអ្វីខ្លះបានជាសមាគមបង្កើតគណៈកម្មការនេះឡើង?

យោងតាមសេចក្ដីសម្រេច សមាម CCA បានសម្រេចតែងតាំងលោកស្រី ឃាម ស្រីហ៊ុច អនុប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមCCA តែងតាំងជាប្រធាន គណៈកម្មាការគុណភាពគ្រឿងសម្អាងនៃសមាគមអ្នកប្រឹក្សាយោបល់(CCA) ដែលធ្វើការដឹកនាំអនុប្រធានចំនួន០៤រូបនិង៦ការិយាល័យ។

សូមជម្រាបជូនថា ការបង្កើតគណៈកម្មការនេះឡើងដើម្បីបំពេញតម្រូវការចាំបាច់បន្ថែមក្នុងវិស័យគ្រឿងសម្អាងជាពិសេសជាពិសេសដែលផ្ដោតលើកិច្ចការងារដូចជា
-គ្រប់គ្រងនិងអភិវឌ្ឍន៍ APP សមាគម (CCA)
-គ្រប់គ្រងនិងអភិវឌ្ឍន៍ Website សមាគម (CCA), Web Scan QR Code និង Web Scan Barcode
ផលិតផលទាំងអស់របស់សមាគម និង សមាជិកទាំងអស់
-រាល់ផលិតផលគ្រឿងសម្អាងដែលបានទទួលស្គាល់ពីសមាគមគឺជាផលិតផលស្របច្បាប់ដែលមិនប៉ះពាល់
ដល់សុខភាពអ្នកប្រើប្រាស់
-ចេញLabel បញ្ជាក់ការទទួលស្គាល់គុណភាពដល់ផលិតផលទាំងឡាយដែលបានស្នើសុំត្រឹមត្រូវ
-ចេញវិញ្ញាបនបត្រវាយតម្លៃចំណាត់ថ្នាក់ចំពោះក្រុមហ៊ុនដែលស្របច្បាប់
-បង្កើតនិងគ្រប់គ្រងកម្មវិធីប្រកួតប្រជែងសហគ្រិនឆ្នើមវិស័យគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា
-សហការជាមួយដៃគូរស្តង់ដារគុណភាពផ្សេងៗដើម្បីលើកកម្ពស់គុណភាពគ្រឿងសម្អាងនៅ កម្ពុជា
-ទទួលភារកិច្ចផ្សេងៗទៀតដែលប្រធានក្រុមប្រឹក្សាភិបាលដាក់ជូន។


គួររំលឹកផងដែរថា សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងហៅកាត់ថាCCA ត្រូវបង្កើតឡើងក្នុងឆ្នាំ២០១៩ ដែលមានគោលបំណងនិងទស្សនៈវិស័យរបស់ខ្លួងក្នុងការចូលរួមមសហការជាមួយអាជ្ញាធរ ស្ដាប័នពាក់ពន្ធលើកកម្ពស់ និងទប់ស្កាត់ គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់ ៕