ល្បីឈ្មោះជាយូឆ្នាំមកហើយថាមានប្រធានក្រុមព្រឹក្សាឃុំទំរីង បានប្រមូលឈ្មួញអោយមកបំផ្លាញព្រៃឡង់ជារៀងរាល់ថ្ងៃ…?

ល្បីឈ្មោះជាយូឆ្នាំមកហើយថាមានប្រធានក្រុមព្រឹក្សាឃុំទំរីង
បានប្រមូលឈ្មួញអោយមកបំផ្លាញព្រៃឡង់ជារៀងរាល់ថ្ងៃ…?

{ខេត្តកំពង់ធំ}..ស្រុកសណ្ដាន់.ថ្ងៃទី27 ខែឧសភា ឆ្នាំ2021 ល្បីឈ្មោះជាច្រើនឆ្នាំមកហើយ ដែលមហាជនស្គាល់ច្បាស់ថាលោកស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សាឃុំទំរីង ជារត់ការឬហៅថាកាងរទេះក្របីដឹកឈើចេញពីចំណុចផ្លូវរងខ្នាយនិងផ្លូវពោរោង!

ជាក់ស្ដែងអ្នកដឹកឈើតាមរទេះក្របីបានប្រាប់អ្នកសារព័ត៌មានយើងអោយបានដឹងថាលោកស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សាឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាអ្នករត់ ការនិងសម្របសម្រួលផ្លូវ យកលុយរត់ការ ក្នុងរទេះក្របីមួយគ្រឿងហាសិបមុឺនរៀល

មហាជនកំពុងតែបើកភ្នែកមើលលោកប្រធានក្រុមប្រឹក្សាឃុំទំរីងតើសហការគ្នាចូលរួមបំផ្លាញព្រៃឈើដល់កាលណាបានឈប់ជាពិសេសណាស់សព្វថ្ងៃនេះបទល្មើសចម្រុះដែលដឹកចេញពីព្រៃឡង់ជារៀងរាល់ថ្ងៃជារៀងរាល់យប់មិនដែលខានដោយសារតែមានមន្ត្រីគ្រាប់ល្ពៅ បែបនេះ!!! ដែលចូលរួមសហការគ្នាបំផ្លាញធនធានធម្មជាតិ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកប្រធានក្រុមប្រឹក្សាឃុំទំរីង ?

បានផ្គើននឹងអនុសាសន៍របស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចតែងតែលើកឡើងជារៀងរាល់ដងថាមន្ត្រីគ្រាប់ល្ពៅឱ្យចេះដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួនធ្វើឱ្យប្រជាពលរដ្ឋស្រលាញ់និងគោរពផងបែរជាទៅប្រព្រឹត្តបទល្មើសព្រៃឈើជាមួយឈ្មួញទៅវិញ ???? ចំណុចនេះហើយដែលប្រជាពលរដ្ឋខឹងនឹងគោទៅវាយរទេះនោះ!!!

ជាចុងក្រោយមហាជននិងអង្គការសង្គមស៊ីវិលសូមសំណូមពរទៅឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ជាថ្នាក់ដឹកនាំមួយរូបដែលធ្វើឲ្យប្រជាពលរដ្ឋគោរពនិងស្រឡាញ់ហើយមានការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងខេត្តកំពង់ធំដូចជាភ្លៀងរលឹមសព្វថ្ងៃនេះសូមឯកឧត្តមមេត្តាដាស់តឿនដល់មន្ត្រីគ្រាប់ល្ពៅដូចជាប្រធានក្រុមប្រឹក្សាឃុំទំរីងនេះផង! ដែលធ្វើឲ្យប្រជាពលរដ្ឋនិងមហាជនព្រមទាំងអង្គការសង្គមស៊ីវិលមានការរិះគន់យ៉ាងចាស់ដៃចំពោះយកតួនាទីជាក្រុមប្រឹក្សាឃុំទៅប្រព្រឹត្តបទល្មើសរត់ការនិងកាងរទេះដែលដឹកឈើចេញពីព្រៃឡង់ផងទាន?

ពិតជាមិនធម្មតាទេគ្រាន់តែរទេះមួយគ្រឿងតម្លៃ 50 ម៉ឺនរៀល
រត់ការឲ្យឆ្លងផុតទឹកដីឃុំទំរីង ម្ចាស់រទេះក្របីបានអះអាងថារទេះមួយតម្លៃ 50 ម៉ឺនរៀលហើយនៅតែលំបាកទៀតដូច្នេះគេដឹងថាលោកស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សា ឃុំ ទំរីង នេះរត់ការនិងកាងបទល្មើសព្រៃឈើដែលដឹកចេញពីព្រៃឡង់ជាយូរឆ្នាំមកហើយ! …អ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោកស៊ូ សុវណ្ណ ដែរតែទូរស័ព្ទមិនអាចទាក់ទងបាន។