ទុក្ខជាន់លើទុក្ខ!សម័យកូវីដប្រជាពលរដ្ឋរកតែបាយហូបមិនចង់បាន ចៅក្រម ឌុច សុខសារិន ប្រញាប់ប្រញាល់ចេញដីកាលក់ដោយបង្ខំដើម្បីតម្រូវចិត្តធនាគារ

ទុក្ខជាន់លើទុក្ខ!សម័យកូវីដប្រជាពលរដ្ឋរកតែបាយហូបមិនចង់បាន ចៅក្រម ឌុច សុខសារិន ប្រញាប់ប្រញាល់ចេញដីកាលក់ដោយបង្ខំដើម្បីតម្រូវចិត្តធនាគារ

(ភ្នំពេញ)៖ បើយោងតាមដីកាសម្រេចផ្ដើមការលក់ដោយបង្ខំលេខៈ៩៨ ‍‌”ផ” រ.រ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឌុច សុខសារិន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាលក់ដោយបង្ខំចំពោះអចលនទ្រព្យរបស់ប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយធ្វើការលក់ឡាយឡុង បំពេញចិត្ត និង តម្រូវការរបស់ធនាគារ May Bank ។

ហើយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ លោក ឌុច សុខសារិន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាជាថ្មីម្តងទៀតសម្រេចជ្រើសតាំងអ្នកវាយតម្លៃ ក្នុងសំណុំរឿងលេខៈ២៦១ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ប្រញាប់ប្រញាល់ចង់បានតំលៃជាក់លាក់ដើម្បីលក់ដោយបង្ខំឲ្យខាងតែបាន ទាំងនេះជាកាយវិការរបស់ចៅក្រមដែលមានភាពឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់យ៉ាងសកម្មទៅលើកិច្ចការរបស់ខ្លួន បើទោះបីជាបានដឹងថាប្រជាពលរដ្ឋខ្លះ ជាពិសេសកូនបំណុលធនាគារគ្នាស្ទើដាច់ពោះស្លាប់ក៍ដោយ ក៍ចៅក្រមរូបនេះអនុវត្តន៍ច្បាប់ដោយពុំមានមនោសញ្ចេតនាដែរ ពោលគឺគ្នាទុក្ខជាន់លើទុក្ខទៅហើយ។

គួររំលឹកផងដែរថា លោកចៅក្រម ឌុច សុខសារិន ដែលប្រជាពលរដ្ឋតែងតែស្គាល់ តាមរយៈសារព័ត៌មានជាច្រើនដែលបានធ្វើការចុះផ្សាយចំពោះលោកចៅក្រមករណីចេញដីការឹបអូសដេញប្រជាពលរដ្ឋចេញនៅពីលំនៅដ្ឋានយ៉ាងអយុត្តិធម៌ មិនទទួលស្គាល់ប្លង់ដីចេញដោយសូរិយោដីជាដើម កាលពីខែឧសភា ឆ្នាំ២០២០កន្លងទៅ នៅខេត្តសៀមរាប។

បច្ចុប្បន្ននេះគេសង្កេតឃើញថា បញ្ហាជំងឺឆ្លងកូវីដ១៩កំពុងរាតត្បាតទូទាំងសកលលោក ក្នុងនោះប្រទេសកម្ពុជាយើងក៏បានជួបបញ្ហាជំងឺរាតត្បាតកូវីដ១៩នេះផងដែរ ដោយឆ្លងកាតព្រឹត្តិការណ៍សហគមន៍ជាបន្តបន្ទាប់ ។ប្រទេសកម្ពុជាកំពុងជួបវិបត្តិព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឲ្យប្រជាពលរដ្ឋជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយបាត់បង់ចំណូលគួរគត់សម្គាល់ ក្នុងនោះយើងសង្កេតឃើញថា រដ្ឋាភិបាលកំពុងនឹងបានខឹតខំប្រឹងប្រែងដៃម្ខាងចេញវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំផ្សេងៗក្នុងគោលបំណងប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ ចំណែកដៃម្ខាងរាជរដ្ឋាភិបានខិតខំគិតគួរពង្រឹងនិងស្ដារសេដ្ឋកិច្ចជាតិក៏ដូចជាចេញគោលនយោបាយផ្សេងៗគាំទ្រលើកស្ទូយសេដ្ឋកិច្ចគ្រប់វិស័យនិងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ដែលមានវិបត្ដិ Covid-19 ។ ទន្ទឹមនឹងនោះយើងសង្គេតឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនោះមានក្រសួងយុត្តិធម៌ មានការខិតខំប្រឹងប្រែងយ៉ាងខ្លំាងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំនឹងអនុសាសន៍ផ្សេងៗដល់ក្រុមហ៊ុនក្នងស្រុកងមាន វិស័យអចលនទ្រព្យ និងធានាគារជាដើម ក្នុងគោលបំណងស្នើសុំអនុគ្រោះបន្ធូបន្ថយលើការបង់ប្រាក់ឬបំណុលធានាគារនឹងស្នើសុំឲ្យមានការយោគយល់ក្នុងបរិបទកម្ពុជាកំពុងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ។

មហាជនសម្ដែងការខកចិត្តយ៉ាងខ្លាំងក្រោយពីលោកចៅក្រម ឌុច សុខសារិន បានចេញដីកាដោយតក់ក្រហល ដើម្បីលក់ឡាយឡុងដោយបង្ខំ តម្រូវចិត្តធាគារ May Bank ដោយមិនខ្វល់ពីនរណាស្លាប់ឬរស់ក៏ដោយឲ្យតែខ្លួនបានប្រយោជន៍(បែបប្រយោជន៍ធំហើយ) ទង្វើរនេះជាការអនុវត្តផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុងគិតខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសេដ្ឋកិច្ចផ្សេងៗជូនប្រជាពលរដ្ឋក្នុងវិបត្តិជំងឺកូវីដ១៩នេះ។

មហាជនរងចាំមើលថា តើថ្នាក់លើរបស់ចៅក្រមរូបនេះ ជាពិសេសរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកមានមេត្តាយ៉ាងណា ចំពោះប្រជាពលរដ្ឋទីទល់ដែលឈានដល់ធានាគាររឹបអូសលក់ឡាយឡុងដោយបង្ខំ យើងមិនអាចនិយាយបានទេថា ធានាគារ May Bank មានចិត្តសប្បុរសធម៌ គុណធម៌ ឬអត់ យ៉ាងណាយើងឃើញថាធាគារគ្មានធម៌មេត្តាទៅហើយ តើលោកចៅក្រមមានមេត្តាធម៌ទេចំពោះករណីនេះ? ព្រោះដឹកស្រាប់ហើយថាប្រជាពលរដ្ឋកំពុងតែជួបទុក្ខមិនគួរបន្ថែមទុក្ខទៀតទេ ខ្សែរចាប៉ីបើកាលណាតឹងពេកដេញក៏មិនពិរោះក្រែងវាដាច់ខ្សែរ ៕