សង្វៀនមាន់ជល់និងអាប៉ោងមួយកន្លែង ស្ថិតនៅ ភូមិព្រែកជីក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចហើយទើបមិនបង្ក្រាប?

សង្វៀនមាន់ជល់និងអាប៉ោងមួយកន្លែង ស្ថិតនៅ ភូមិព្រែកជីក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចហើយទើបមិនបង្ក្រាប

ខេត្តក្រចេះ ÷ បើតាមប្រភពពីអ្នកញៀនល្បែងទាំងនោះបានបង្ហើបឲ្យ អង្គភាពសារព័ត៌មានយើងខ្ញុំអោយដឹងថា ម្ចាស់សង្វៀននោះមានឈ្មោះទី ១ លោកក្លូ និងទី ២ ឈ្មោះលោក សាន់ ដែលជាអ្នកមើលការខុសត្រូវនៅកន្លែងសង្វៀនមាន់ជល់នោះ និងជាអ្នកសម្របសម្រួលរត់ការជាមួយនឹងសមត្ថកិច្ចនានានៅក្នុងមូលដ្ឋានទាំងអស់ដើម្បីជាថ្នូរនិងការមិនចាប់។

ហើយបច្ចុប្បន្ននេះមានសង្វៀនមាន់ជល់មួយកន្លែង បើកលេងយ៉ាងអនាធិបតេយ្យស្ទើរតែរៀងរាល់ថ្ងៃ គឺចាប់ផ្ដើមលេងជារៀងរាល់ថ្ងៃ ដែលមានទីតាំងស្ថិតនៅ ត្រង់ចំណុចភូមិព្រែកជីក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វខេត្តក្រចេះ។

បើទោះបីនាសម័យកូវីដ១៩នេះផ្ទុះយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយ ហើយថ្នាក់ដឹកនាំលោកខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការទប់ស្កាត់ នៅជំងឺដ៏កាចសាហាវនេះ និងបានបិទគ្រប់ទីកន្លែងទាំងអស់ដែលមានការជួបជុំគ្នាមិនថាក្លឹបកំសាន្ត កាស៊ីណូ ឬកន្លែងកាហ្វេអីុនធើណែត ខារ៉ាអូខេ និង មិនឲ្យជួបជុំគ្នាផឹកស៊ីយ៉ាងណាក៏ដោយ ក៍នៅក្នុងស្រុកព្រែកប្រសព្វមួយនេះ នៅតែបណ្ដោយឲ្យមានសង្វៀនមាន់ជល់លេងយ៉ាងអនាធិបតេយ្យ ដោយឡែកសមត្ថកិច្ចនៅក្នុងមូលដ្ឋានមិនមានវិធានការធ្វើការបង្ក្រាបឬទប់ស្កាត់ឡើយ ។

មហាជនដែលនៅក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្វៀនមួយកន្លែងនេះ ព្រោះមិនដឹងថាអ្នកញៀនល្បែងទាំងនោះមកពីខាងណាឬក៍មានអ្នកផ្ទុកជម្ងឺកូវីដ១៩ ឬក៍អត់នោះទេព្រោះមិនមានពេទ្យចាំពិនិត្យសុខភាពនៅទីនោះនោះឡើយ ដែលបណ្តាលអោយពួកគាត់ព្រួយបារម្មណ៍យ៉ាងខ្លាំងនោះ ព្រោះខ្លាចមានការរីករាលដាលចូលដល់ភូមិឃុំ របស់ពួកគាត់រស់នៅសព្វថ្ងៃនេះ។

ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋសំណូមពរទៅឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកស្នងការខេត្តឧត្តមសេនីយ៍ទោ លន់ សុផាត ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ សាន្ត ប៊ុនថាន មេត្តាជួយមានវិធានការបង្ក្រាបនិងទប់ស្កាត់សង្វៀនបញ្ជល់មាន់មួយកន្លែងនេះផងទាន

ចុះដើម្បីកាត់បន្ថយនៅការរីករាលដាលនៃជំងឺកូវីដ19 នេះផងទានដើម្បីរួមចំណែកជាមួយនឹងប្រមុខរដ្ឋាភិបាលព្រមទាំងក្រសួងសុខាភិបាល។