លោក ខាត់ បូរ៉ា ត្រូវបានសមាគមCCAតែងតាំងជាប្រធានគណៈកម្មាការកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ នៃសមាគមអ្នកប្រឹក្សាយោបល់ CCA

លោក ខាត់ បូរ៉ា ត្រូវបានសមាគមCCAតែងតាំងជាប្រធានគណៈកម្មាការកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ នៃសមាគមអ្នកប្រឹក្សាយោបល់ CCA


(ភ្នំពេញ)៖ យោងតាមផេកផ្លូវការរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA)ដែលបានបង្ហោះនាថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មាការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយ នៃសមាគមអ្នកប្រឹក្សាយោបល់ CCAនេះបើយោងតាមសេចក្ដីសម្រេចលេខៈ១៣១/២១ សរក ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ របស់សមាគមCCA។

សូមជម្រាបជូនថា សមាគមCCA បានសម្រេចតែងតាំងលោក ខាត់ បូរ៉ា អនុប្រធានគណៈកម្មការប្រតិបត្តិសមាគមCCA ធ្វើជាប្រធានគណៈកម្មាការកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ នៃសមាគមអ្នកប្រឹក្សាយោបល់ CCAដែលធ្វើការដឹកនាំអនុប្រធានចំនួន៣រូបនិង៦ការិយាល័យ។

សូមបញ្ជាក់ថាគោលបំណងនៃការបង្កើតគណៈកម្មការកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ មានភារកិច្ចដូចខាងក្រោម៖
-ធ្វើផែនការ ទស្សនៈកិច្ច និងទំនាក់ទំនងស្របតាមគោលនយោបាយសមាគម ដើម្បីលើកស្ទួយទៅដល់សមាជិកCCAក្នុងគោលដៅបង្កើនប្រសិទ្ធិភាព និងគុណភាពនៃការអនុវត្តយន្តការសមាគម
-ទំនាក់ទំនង និងបង្កើនសមាជិក
-ចែករំលែកព័ត៌មានផ្សេងៗអំពីកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
-ធ្វើផែនការ ទស្សនៈកិច្ច ជាតិ អន្តរជាតិ និងទំនាក់ទំនងគ្រប់ស្ថាប័ន ស្របតាមគោលនយោបាយសមាគម ដើម្បីលើកស្ទួយទៅដល់សមាជិក (CCA)ក្នុងគោលដៅបង្កើនប្រសិទ្ធិភាព និងគុណភាពនៃការអនុវត្តយន្តការសមាគម
-ចុះMOU សហការជាមួយដៃគូរកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័ន
– តំណាងសមាគមក្នុងការចរចាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយ រោងចក្រ សហគ្រាស ក្រុមហ៊ុន អង្គការតំបន់ និងអង្គការអន្តរជាតិនានា
-ទំនាក់ទំនងក្រសួងនានាដើម្បីបង្កើតអោយមានវគ្គសិក្ខាសាលាផ្សព្វផ្សាយ និងស្រាវជ្រាវផលប៉ះពាល់
-ចូលរួម និងទទួលរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់និងពិភពលោកពាក់ព័ន្ធនឹងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬតាមការចាត់តាំងរបស់សមាគម
-ពង្រឹង និងពង្រីកទំនាក់ទំនងដើម្បីបង្កើនទីផ្សារ រវាងសមាគម ជាមួយក្រុមហ៊ុនតាមបណ្ដាប្រទេសឬអង្គការតំបន់ និងអង្គការអន្តរជាតិនានា តាមរយៈសហប្រតិបត្តិការអន្តរជាតិ
-សម្របសម្រួល និងរៀបចំទស្សនៈកិច្ចជាផ្លូវការជាមួយសមាគមក្នុងវិស័យគ្រឿងសម្អាងនៃកម្ពុជា
-អនុវត្តភារកិច្ចផ្សេងទៀតដែលសមាគមប្រគល់ជូន។
សូមបញ្ជាក់ថា គណៈកម្មការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយ មានសិទ្ធិប្រើប្រាស់ទម្រង់លិខិតរដ្ឋបាលសមាគមCCA និងត្រាសមាគមក្នុងកិច្ចការរដ្ឋបាលរបស់សមាគម៕